ព្រះត្រៃបិដក ភាគ ៦៧

 [៣១៩​] អធិប្បាយ​ពាក្យ​ថា តថាគត​ពោល​ថា​ ... ឬជន​ទាំងឡាយ​ណា កំណត់​ដឹង​តណ្ហា ជា​អ្នក​មិន​មាន​អាសវៈ ជន​ទាំងឡាយ​នោះ​ឯង​ ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន ត្រង់​ពាក្យ​ថា តណ្ហា បាន​ដល់​រូប​តណ្ហា​ សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា ផោដ្ឋព្វ​តណ្ហា។ ពាក្យ​ថា កំណត់​ដឹង​នូវ​តណ្ហា​ គឺ​កំណត់​ដឹង​នូវ​តណ្ហា​ដោយ​បរិញ្ញា ៣ គឺ​ញាត​បរិញ្ញា ១ តិ​រណ​បរិញ្ញា ១ បហា​នប​រិញ្ញា ១។
 ញាត​បរិញ្ញា តើ​ដូចម្តេច។ បុគ្គល​ដឹង​ច្បាស់​នូវ​តណ្ហា​ គឺ​ដឹង​ច្បាស់ ឃើញច្បាស់​ថា នេះ​រូប​តណ្ហា នេះ​សទ្ទ​តណ្ហា នេះ​គន្ធ​តណ្ហា នេះ​រស​តណ្ហា នេះ​ផោដ្ឋព្វ​តណ្ហា​ នេះ​ធម្ម​តណ្ហា​ ដូច្នេះ នេះ​ញាត​បរិញ្ញា។
 តិ​រណ​បរិញ្ញា តើ​ដូចម្តេច។ បុគ្គល​ធ្វើ​នូវ​ការ​ដឹង​យ៉ាងនេះ​ ហើយ​ត្រិះរិះ​នូវ​តណ្ហា​ គឺ​ត្រិះរិះ​ថា មិន​ទៀង ជា​ទុក្ខ ជា​រោគ​ ជា​បូស ជា​សរ ជា​សេចក្តី​តានតឹង ជា​អាពាធ​ ជា​របស់​បុគ្គល​ដទៃ ជា​របស់​សាបសូន្យ ជា​ចង្រៃ ជា​ឧបទ្រព ជា​ភ័យ ជា​ឧបសគ្គ ជា​របស់​ប្រែប្រួល​ ជា​របស់​ពុករលួយ ជា​របស់​មិន​ឋិតឋេរ ឥត​ទីពឹង ឥត​ទី​ជ្រក ឥត​ទីរឭក ឥត​បុគ្គល​ជាទី​រឭក គ្មាន​ ទទេ សោះសូន្យ មិនមែន​ខ្លួន ជា​ទោស ជា​របស់​ប្រែប្រួល​ជា​ធម្មតា ឥត​ខ្លឹម ជាទី​តាំង​នៃ​សេចក្តី​តានតឹង​ ជា​អ្នកសម្លាប់ ប្រកបដោយ​អាសវៈ
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637355288872731051
ទៅកាន់ទំព័រ៖