ព្រះត្រៃបិដក ភាគ ៦៧

តថាគត​ពោល​ថា និយាយ​ថា ជន​ទាំងនោះ បាន​ឆ្លង​ឱឃៈ​គឺ​កាម​ ឆ្លង​ឱឃៈ​គឺ​ភព ឆ្លង​ឱឃៈ​គឺ​ទិដ្ឋិ ឆ្លង​ឱឃៈ​គឺ​អវិជ្ជា ឆ្លង​ឡើង​ ឆ្លង​ចេញ កន្លង រំលង ប្រព្រឹត្ត​កន្លង នូវ​គន្លង​នៃ​សង្សារ​ទាំងអស់ ហេតុ​នោះ (លោក​ពោល​ថា​) តថាគត ពោល​ថា​ ... ឬជន​ទាំងឡាយ​ណា កំណត់​ដឹង​នូវ​តណ្ហា ជា​អ្នក​មិន​មាន​អាសវៈ ជន​ទាំងនោះ​ឯង ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
ខ្ញុំ​ព្រះអង្គ​រីករាយ​ចំពោះ​ពាក្យ​នុ៎ះ របស់​ព្រះអង្គ​ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ បពិត្រ​ព្រះ​គោតម ព្រះ​និពា្វន​មិន​មាន​ឧបធិ ព្រះអង្គ​ត្រាស់​ទុក​ល្អ​ហើយ​ថា​ តថាគត​ពោល​ថា ជន​ទាំងឡាយ​ណា​ក្នុង​លោក​នេះ លះបង់​នូវ​អារម្មណ៍​ទាំងអស់​ ដែល​ឃើញ​ក្តី​ ដែល​ឮក្តី ដែល​ប៉ះពាល់​ក្តី នូវ​សីល និង​វត្ត​ក្តី លះបង់​នូវ​វិធី​ច្រើន​ប្រការ​ទាំងអស់​ក្តី​ ឬជន​ទាំងឡាយ​ណា កំណត់​ដឹង​នូវ​តណ្ហា ជា​អ្នក​មិន​មាន​អាសវៈ ជន​ទាំងនោះ​ឯង ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន។

 លុះ​ចប់​គាថា​ហើយ។បេ។ នន្ទៈ​ពោល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ ជា​សាស្តា​របស់ខ្ញុំ​ព្រះអង្គ​ ខ្ញុំ​ព្រះអង្គ​ជា​សាវ័ក។

ចប់ នន្ទ​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី៧។

ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637355289801130760
ទៅកាន់ទំព័រ៖