ព្រះត្រៃបិដក ភាគ ៦៧

ឈ្មោះ​វិស​ត្តិកា ព្រោះ​ហេតុ​ជា​ធម្មជាតិ​លាត ផ្សាយ​ទៅ។ ពាក្យ​ថា ក្នុង​លោក​ គឺ​ក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធ​លោក ធាតុ​លោក អាយតន​លោក។ ពាក្យ​ថា ឆ្លង​វិស​ត្តិកា​តណ្ហា​ ក្នុង​លោក បាន​សេចក្តី​ថា​ តណ្ហាណា ឈ្មោះ​វិស​ត្តិកា​ក្នុង​លោក បុគ្គល​មានសតិ​ គប្បី​ឆ្លង ឆ្លង​ឡើង ឆ្លងកាត់ កន្លង ប្រព្រឹត្ត​កន្លង នូវ​ធម្មជាតិ​ឈ្មោះ​វិស​ត្តិកា​ក្នុង​លោក​ ហេតុ​នោះ (លោក​ពោល​ថា​) ឆ្លង​នូវ​វិស​ត្តិកា​តណ្ហា​ក្នុង​លោក។ ហេតុ​នោះ​ ព្រាហ្មណ៍​នោះ​ពោល​ថា​
បពិត្រ​ព្រះ​មុនិ សូម​ព្រះអង្គ​សំដែងធម៌​សម្រាប់​ដកចេញ​នូវ​តណ្ហា​ ជា​ធម៌​ដែល​នាំឲ្យ​បុគ្គល​ដឹង​ច្បាស់ មានសតិ ប្រព្រឹត្ត​ឆ្លង​នូវ​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​ ដល់​ខ្ញុំ​ព្រះអង្គ។
[៣៣២​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ម្នាល​ហេម​កៈ និព្វាន​បទ ជា​ធម្មជាត​មិន​ឃ្លៀងឃ្លាត ជា​គ្រឿង​បន្ទោបង់​ឆន្ទ​រាគ​ក្នុង​អារម្មណ៍​ទាំងឡាយ​ មាន​សភាព​ជា​ទីស្រឡាញ់ ដែល​ឃើញ ឮ ប៉ះពាល់ (ឬដឹង​ច្បាស់​) ក្នុង​លោក​នេះ។

 [៣៣៣​] ពាក្យ​ថា ដែល​ឃើញ ឮ ប៉ះពាល់ ឬដឹង​ច្បាស់​ ក្នុង​លោក​នេះ ត្រង់​ពាក្យ​ថា ដែល​ឃើញ គឺ​ដែល​ឃើញ​ដោយ​ភ្នែក។ ពាក្យ​ថា ឮ គឺ​ឮដោយ​ត្រចៀក។ ពាក្យ​ថា ប៉ះពាល់ គឺ​ប៉ះពាល់ គឺ​ធុំក្លិន​ដោយ​ច្រមុះ លិទ្ធ​ភ្លក្ស​ដោយ​អណ្តាត​ ប៉ះពាល់​ដោយ​កាយ។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637355292359896318
ទៅកាន់ទំព័រ៖