ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ដឹងច្បាស់ គឺដឹងដោយចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ក្នុងលោកនេះ។
[៣៣៤] អធិប្បាយពាក្យថា ម្នាលហេមកៈ ... ក្នុងអារម្មណ៍ទាំងឡាយ មានសភាពជាទីស្រឡាញ់ សំនួរថា អារម្មណ៍ដូចម្តេច មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក។ ចក្ខុ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សោតៈ ឃានៈ ជិវ្ហា កាយ ចិត្ត មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក រូប មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក ចក្ខុវិញ្ញាណ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេអរក្នុងលោក សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក ចក្ខុសម្ផស្ស មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្ស មនោសម្ផស្ស មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក វេទនាកើតអំពីចក្ខុសម្ផស្ស
ID: 637355292728693588
ទៅកាន់ទំព័រ៖