ព្រះត្រៃបិដក ភាគ ៦៧

ខែ្ស​ទាំង​នុ៎ះ បុគ្គល​បិទ ដាច់​សូន្យ មិន​ហូរ​ទៅ មិន​ហូរ​សំយុង មិន​ហូរ​រឿយ​ៗ មិន​ប្រព្រឹត្តទៅ​ដោយ​បញ្ញា​របស់​បុគ្គល​អ្នកដឹង​ អ្នក​ឃើញថា សង្ខារ​ទាំងឡាយ (កើតមាន​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ។ ខ្សែ​ទាំង​នុ៎ះ បុគ្គល​បិទ ដាច់​សូន្យ មិន​ហូរ​ទៅ​ មិន​ហូរ​សំយុង មិន​ហូរ​រឿយ ៗ មិន​ប្រព្រឹត្តទៅ​ដោយ​បញ្ញា​របស់​បុគ្គល​អ្នកដឹង អ្នក​ឃើញថា​ វិញ្ញាណ (កើតមាន​) ព្រោះ​សង្ខារ​ជា​បច្ច័យ ថា​នាម និង​រូប (កើតមាន​) ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ថា​អាយតនៈ​ប្រាំមួយ​ (កើតមាន​) ព្រោះ​នាម និង​រូប​ជា​បច្ច័យ ថា​ផស្សៈ (កើតមាន​) ព្រោះ​អាយតនៈ​ប្រាំមួយ​ជា​បច្ច័យ ថា​វេទនា (កើតមាន​) ព្រោះ​ផស្សៈ​ជា​បច្ច័យ ថា​តណ្ហា (កើតមាន​) ព្រោះ​វេទនា​ជា​បច្ច័យ ថា​ឧបាទាន (កើតមាន​) ព្រោះ​តណ្ហា​ជា​បច្ច័យ ថា​ភព (កើតមាន​) ព្រោះ​ឧបាទាន​ជា​បច្ច័យ ថា​ជាតិ​(កើតមាន​) ព្រោះ​ភព​ជា​បច្ច័យ ថា​ជរា និង​មរណៈ (កើតមាន​) ព្រោះ​ជាតិ​ជា​បច្ច័យ។ ខ្សែ​ទាំង​នុ៎ះ បុគ្គល​បិទ ដាច់​សូន្យ មិន​ហូរ​ទៅ​ មិន​ហូរ​សំយុង មិន​ហូរ​រឿយ​ៗ មិន​ប្រព្រឹត្តទៅ​ដោយ​បញ្ញា​របស់​បុគ្គល​អ្នកដឹង​ អ្នក​ឃើញថា សេចក្តី​រលត់​សង្ខារ ព្រោះ​ការ​រលត់​អវិជ្ជា ថា​សេចក្តី​រលត់វិញ្ញាណ​ ព្រោះ​ការ​រលត់​សង្ខារ ថា​សេចក្តី​រលត់​នាម និង​រូប ព្រោះ​ការ​រលត់វិញ្ញាណ​ ថា​សេចក្តី​រលត់​អាយតនៈ​ប្រាំមួយ ព្រោះ​ការ​រលត់​នាម និង​រូប​ ថា​សេចក្តី​រលត់​ផស្សៈ ព្រោះ​ការ​រលត់​អាយតនៈ​ប្រាំមួយ ថា​សេចក្តី​រលត់​វេទនា ព្រោះ​ការ​រលត់​ផស្សៈ
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637354309198135395
ទៅកាន់ទំព័រ៖