ព្រះត្រៃបិដក ភាគ ៦៧

ការពិចារណា​រូប មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក ការពិចារណា​សំឡេង ការពិចារណា​ក្លិន ការពិចារណា​រស ការពិចារណា​ផ្សព្វ​ ការពិចារណា​ធម្មារម្មណ៍​ មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ក្នុង​អារម្មណ៍ មាន​សភាព​ជាទីស្រឡាញ់។ ពាក្យ​ថា ម្នាល​ហេម​កៈ គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​តាម​ឈ្មោះ។
 [៣៣៥​] ពាក្យ​ថា ជា​គ្រឿង​បន្ទោបង់​ឆន្ទ​រាគ ត្រង់​ពាក្យ​ថា​ ឆន្ទ​រាគ បានខាង​កាម​ឆន្ទៈ​ក្នុង​កាម​ទាំងឡាយ តម្រេក​ក្នុង​កាម សេចក្តី​រីករាយ​ក្នុង​កាម​ សេចក្តី​ប្រាថ្នា​ក្នុង​កាម សេចក្តី​ស្នេហា​ក្នុង​កាម សេចក្តី​ក្តៅក្រហាយ​ក្នុង​កាម ការ​ជ្រប់​ចុះ​ក្នុង​កាម​ កា​រងល់​ងប់​ក្នុង​កាម អន្លង់​គឺ​កាម​ ធម៌​ជា​គ្រឿង​ប្រកប​គឺ​កាម សេចក្តី​ប្រកាន់​គឺ​កាម នី​វរ​ណៈ​គឺ​កា​មច្ឆ​ន្ទ។ ពាក្យ​ថា ជា​គ្រឿង​បន្ទោបង់​ឆន្ទ​រាគ បានន័យ​ថា គ្រឿង​លះបង់​ឆន្ទ​រាគ រម្ងាប់​ឆន្ទ​រាគ រលាស់ចោល​ឆន្ទ​រាគ​ គ្រប​សង្កត់​ឆន្ទ​រាគ អមត​និព្វាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជា​គ្រឿង​បន្ទោបង់​ឆន្ទ​រាគ។
 [៣៣៦​] ពាក្យ​ថា និព្វាន​បទ​ ជា​ធម្មជាត​មិន​ឃ្លៀងឃ្លាត សេចក្តី​ថា បទ​គឺ​និព្វាន បទ​គឺទី​ពឹង បទ​គឺទី​ជ្រក បទ​គឺ​ធម៌​ជា​គ្រឿង​ប្រព្រឹត្តទៅ​ខាងមុខ​ បទ​គឺទី​មិន​មាន​ភ័យ។
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637355293478008243
ទៅកាន់ទំព័រ៖