ព្រះត្រៃបិដក ភាគ ៦៧

ថា​របស់​ណាមួយ មានការ​កើតឡើង​ជា​ធម្មតា របស់​ទាំងអស់​នោះ មានការ​រលត់​ទៅ​ជា​ធម្មតា។ ពាក្យ​ថា ជន​ទាំងឡាយ​ណា បាន​ដល់​ពួក​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា ជា​អ្នកមាន​សតិ គឺ​មានសតិ ដោយហេតុ ៤ គឺ​បុគ្គល​កំពុង​ចំរើន​កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន ឈ្មោះថា អ្នកមាន​សតិ។បេ។ បុគ្គល​ទាំងនោះ​ លោក​ហៅថា អ្នកមាន​សតិ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងឡាយ​ណា ដឹង​និព្វាន​នុ៎ះ ជា​អ្នកមាន​សតិ។
 [៣៣៩​] ពាក្យ​ថា មានធម៌​ឃើញ​ហើយ រំលត់​កិលេស​ហើយ​ គឺ​មានធម៌​ឃើញ​ហើយ មានធម៌​ដឹង​ហើយ មានធម៌​ថ្លឹង​ហើយ មានធម៌​ត្រិះរិះ​ហើយ​ មានធម៌​ជាក់ច្បាស់​ហើយ មានធម៌​ប្រាកដហើយ ថា​សង្ខារ​ទាំងពួង​មិន​ទៀង។បេ។ មានធម៌​ឃើញ​ហើយ​ មានធម៌​ដឹង​ហើយ មានធម៌​ថ្លឹង​ហើយ​ មានធម៌​ត្រិះរិះ​ហើយ មានធម៌​ជាក់ច្បាស់​ហើយ​ មានធម៌​ប្រាកដហើយ​ថា របស់​ណាមួយ មានការ​កើតឡើង​ជា​ធម្មតា របស់​ទាំងអស់​នោះ មានការ​រលត់​ទៅជាធម្មតា។ ពាក្យ​ថា រលត់​ហើយ គឺ​ឈ្មោះថា​រលត់​ហើយ ព្រោះ​រំលត់​រាគៈ រលត់​ហើយ ព្រោះ​រំលត់​ទោសៈ រលត់​ហើយ ព្រោះ​រំលត់​មោហៈ កោ​ធៈ​ ឧបនាហៈ។បេ។ រលត់​ហើយ ព្រោះ​រលត់​អកុសលា​ភិ​សង្ខារ​ទាំងអស់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មានធម៌​ឃើញ​ហើយ រលត់កិលេស​ហើយ។
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637355294235604826
ទៅកាន់ទំព័រ៖