ព្រះត្រៃបិដក ភាគ ៦៧

[៣៥២​] (តោ​ទេយ្យ​ព្រាហ្មណ៍​ទូល​សួរ​ថា​) បុគ្គល​នោះ ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ទេ ឬនៅ​មាន​សេចក្តី​ប្រាថ្នា​ បុគ្គល​នោះ មាន​បញ្ញា ឬមានការ​កំណត់​ដោយ​បញ្ញា​ បពិត្រ​ព្រះ​សក្កៈ ខ្ញុំ​ព្រះអង្គ​គប្បី​ស្គាល់​នូវ​មុនិ​ណា បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​មុនិ​នោះ​ ដល់​ខ្ញុំ​ព្រះអង្គ។

 [៣៥៣​] ពាក្យ​ថា បុគ្គល​នោះ ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ទេ​ ឬនៅ​មាន​សេចក្តី​ប្រាថ្នា គឺ​បុគ្គល​នោះ មិន​មាន​តណ្ហា​ទេ ឬប្រកបដោយ​តណ្ហា គឺ​ប៉ង​នូវ​រូប​ នឹក​ប៉ង ចង់បាន ត្រេកអរ ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត នូវ​សម្លេង ក្លិន រស ផ្សព្វ ត្រកូល​ ​ពួក អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ​ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព​ អរូបភព សញ្ញា​ភព អសញ្ញា​ភព នេវ​សញ្ញា​នា​សញ្ញា​ភព ឯក​វោការ​ភព ចតុ​វោការ​ភព បញ្ចវោការ​ភព អតីត​ អនាគត បច្ចុប្បន្ន អារម្មណ៍​ដែល​ឃើញ ឮ ប៉ះពាល់ ឬដឹង​ច្បាស់ ហេតុ​នោះ (លោក​សួរ​ថា​) បុគ្គល​នោះ ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ទេ ឬនៅ​មាន​សេចក្តី​ប្រាថ្នា។
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 637355297098158807
ទៅកាន់ទំព័រ៖