ព្រះត្រៃបិដក ភាគ ៦៧

 [៣៦១​] អធិប្បាយ​ពាក្យ​ថា ជា​អ្នក​មិន​មាន​កង្វល់​ មិន​ជាប់​នៅក្នុង​កាម និង​ភព ត្រង់​ពាក្យ​ថា ជា​អ្នក​មិន​មាន​កង្វល់ សេចក្តី​ថា កង្វល់​គឺ​រាគៈ​ កង្វល់​គឺ​ទោសៈ​ កង្វល់​គឺ​មោហៈ​ កង្វល់​គឺ​មានះ កង្វល់​គឺ​ទិដ្ឋិ កង្វល់​គឺ​កិលេស​ កង្វល់​គឺ​ទុច្ចរិត កង្វល់​ទាំង​នុ៎ះ បុគ្គល​ណា បាន​លះបង់ ផ្តាច់​បង់ រម្ងាប់ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ បុគ្គល​នោះ លោក​ហៅថា អ្នក​មិន​មាន​កង្វល់។ ពាក្យ​ថា កាម​ទាំងឡាយ​ របស់​បទ​ថា ក្នុង​កាម និង​ភព​ តាម​ឧទ្ទាន កាម​មាន​ ២ គឺ​វត្ថុកាម ១ កិលេស​កាម​ ១។បេ។ ទាំងនេះ​ លោក​ហៅថា វត្ថុកាម។បេ។ ទាំងនេះ លោក​ហៅថា កិលេស​កាម។ ពាក្យ​ថា ភព បាន​ដល់​ភព ២ គឺ​កម្ម​ភព ១ បុ​នព្ភព​ គឺ​បដិសន្ធិ ១។បេ។ នេះ បុ​នព្ភព គឺ​បដិសន្ធិ។ ពាក្យ​ថា ជា​អ្នក​មិន​មាន​កង្វល់ មិន​ជាប់​នៅក្នុង​កាម​ និង​ភព​ បាន​សេចក្តី​ថា មិន​មាន​កង្វល់ មិន​ជាប់ មិន​ចំពាក់​ មិន​ជាប់​ចំពាក់ មិន​ខ្វល់​នៅ គឺជា​អ្នក​ចេញទៅ រលាស់ចោល​ រួច​ស្រឡះ មិន​ប្រកប​ក្នុង​កាម​ផង ក្នុង​ភព​ផង នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន គឺ​កិលេស​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​មាន​កង្វល់ មិន​ជាប់​នៅក្នុង​កាម និង​ភព។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637355298765716508
ទៅកាន់ទំព័រ៖