ព្រះត្រៃបិដក ភាគ ៦៧

វដ្តៈ​វិល​ទៅ​ហើយ អស់​ពាន់​នៃជា​តិ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ ការ​ដឹង​យ៉ាងនេះ​ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ​យ៉ាងនេះ​ខ្លះ។ វដ្តៈ​វិល​ទៅ​ហើយ អស់​សែន​នៃជា​តិ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ យ៉ាង​នេះ​ខ្លះ។ វដ្តៈ​វិល​ទៅ​ហើយ អស់​កោដិ​នៃជា​តិ​ប៉ុណ្ណេះ​ នឹង​មិន​វិល​ហួស​អំពី​នោះ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ​ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈ​វិល​ទៅ​ហើយ អស់​រយ​កោដិ​នៃជា​តិ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ​ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈ​វិល​ទៅ​ហើយ​ អស់​ពាន់​កោដិ​នៃជា​តិ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ​ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈ​វិល​ទៅ​ហើយ អស់​សែន​កោដិ​នៃជា​តិ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ​ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ​។ វដ្តៈ​វិល​ទៅ​ហើយ​ អស់​ឆ្នាំ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ​ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈ​វិល​ទៅ​ហើយ​ អស់​រយ​នៃ​ឆ្នាំ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ ការ​ដឹង​យ៉ាងនេះ មិន​មាន​ទេ ទីបំផុត​ខាងដើម​នៃ​សង្សារ​ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637355299939929369
ទៅកាន់ទំព័រ៖