ព្រះត្រៃបិដក ភាគ ៦៧

ខ្សែ​ទាំងនោះ បុគ្គល​បិទ​ ដាច់​សូន្យ​ មិន​ហូរ​ទៅ​ មិន​ហូរ​សំយុង មិន​ហូរ​រឿយ​ៗ មិន​ប្រព្រឹត្តទៅ​ដោយ​បញ្ញា​របស់​បុគ្គល​អ្នកដឹង​ អ្នក​ឃើញ សេចក្តី​កើតឡើង វិនាស​ទៅ អានិសង្ស ទោស និង​កិរិយា​រលាស់​ចេញ​នូវ​ផស្សា​យតនៈ​ទាំង​ប្រាំមួយ។ ខ្សែ​ទាំង​នុ៎ះ បុគ្គល​បិទ​ ដាច់​សូន្យ​ មិន​ហូរ​ទៅ​ មិន​ហូរ​សំយុង មិន​ហូរ​រឿយ​ៗ មិន​ប្រព្រឹត្តទៅ​ដោយ​បញ្ញា​របស់​បុគ្គល​អ្នកដឹង អ្នក​ឃើញ សេចក្តី​កើតឡើង​ វិនាស​ទៅ​ អានិសង្ស​ ទោស និង​កិរិយា​រលាស់​ចេញ​នូវ​ឧបាទានក្ខន្ធ​ ៥ អ្នកដឹង អ្នក​ឃើញ នូវ​ការ​កើតឡើង វិនាស​ទៅ អានិសង្ស ទោស និង​កិរិយា​រលាស់​ចេញ​នូវ​មហាភូត​ទាំង​ ៤ អ្នកដឹង អ្នក​ឃើញថា ធម៌​ណាមួយ​មាន​សភាព​កើតឡើង​ហើយ ធម៌​ទាំងអស់​នោះ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា (ហេតុ​នោះ ទ្រង់​ត្រាស់​ថា​) ខ្សែ​ទាំង​នុ៎ះ បុគ្គល​បិទ​បាន​ដោយ​បញ្ញា។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ម្នាល​អជិ​តៈ ខ្សែ​ទាំងឡាយ​ណា ក្នុង​លោក សតិ​ជា​គ្រឿង​បិទ​ខ្សែ​ទាំងនោះ​ តថាគត​ពោល​នូវ​ការ​បិទ​ខ្សែ​ទាំងឡាយ ខ្សែ​ទាំង​នុ៎ះ បុគ្គល​បិទ​បាន​ដោយ​បញ្ញា។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637354309864002431
ទៅកាន់ទំព័រ៖