ព្រះត្រៃបិដក ភាគ ៦៧

 សម​ដូច​ពាក្យ​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ សង្សារ​នេះ​ មាន​ទីបំផុត​ដឹង​មិនបាន ទីបំផុត​ខាងដើម​នៃ​សង្សារ​ មិន​ប្រាកដ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សត្វ​ដែល​ត្រូវ​អវិជ្ជា​ជា​គ្រឿង​រារាំង មាន​តណ្ហា​ជា​គ្រឿង​ប្រកប​ទុក​ រង្គាត់​ទៅ អន្ទោល​ទៅ ទទួល​ទុក្ខ​យ៉ាង​ខ្លាំង ជា​គ្រឿង​វិនាស ញ៉ាំង​ព្រៃស្មសាន​ឲ្យ​ចំរើន​អស់​កាល​យូរយារ យ៉ាងនេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ​ អ្នក​ទាំងឡាយ គួរតែ​នឿយ​ណាយ គួរតែ​ប្រាស គួរតែ​គេច​ចេញ​ចាក​សង្ខារ​ទាំងពួង។ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ​ យ៉ាងនេះ​ខ្លះ។
 ទីបំផុត​ខាងចុង​នៃ​សង្សារ មិន​ប្រាកដ តើ​ដូចម្តេច។ វដ្តៈ​នឹង​វិល​ទៅ​អស់​ជាតិ​ប៉ុណ្ណេះ នឹង​មិន​វិល​ហួស​អំពី​នោះ ការ​ដឹង​យ៉ាងនេះ​ មិន​មាន​ទេ ទីបំផុត​ខាងចុង​នៃ​សង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈ​នឹង​វិល​ទៅ​អស់​រយ​នៃជា​តិ​ប៉ុណ្ណេះ អស់​ពាន់​នៃជា​តិ​ប៉ុណ្ណេះ​ អស់​សែន​នៃជា​តិ​ប៉ុណ្ណេះ។បេ។ អស់​កោដិ​នៃជា​តិ​ប៉ុណ្ណេះ អស់​រយ​កោដិ​នៃជា​តិ​ប៉ុណ្ណេះ​ អស់​ពាន់​កោដិ​នៃជា​តិ​ប៉ុណ្ណេះ អស់​សែន​កោដិ​នៃជា​តិ​ប៉ុណ្ណេះ
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637355300826449136
ទៅកាន់ទំព័រ៖