ព្រះត្រៃបិដក ភាគ ៦៧
អស់ឆ្នាំប៉ុណ្ណេះ អស់រយនៃឆ្នាំប៉ុណ្ណេះ អស់ពាន់នៃឆ្នាំប៉ុណ្ណេះ អស់សែននៃឆ្នាំប៉ុណ្ណេះ អស់កោដិនៃឆ្នាំប៉ុណ្ណេះ អស់រយកោដិនៃឆ្នាំប៉ុណ្ណេះ អស់ពាន់កោដិនៃឆ្នាំប៉ុណ្ណេះ អស់សែនកោដិនៃឆ្នាំប៉ុណ្ណេះ អស់កប្បប៉ុណ្ណេះ អស់រយនៃកប្បប៉ុណ្ណេះ អស់ពាន់នៃកប្បប៉ុណ្ណេះ អស់សែននៃកប្បប៉ុណ្ណេះ អស់កោដិនៃកប្បប៉ុណ្ណេះ អស់រយកោដិនៃកប្បប៉ុណ្ណេះ អស់ពាន់កោដិនៃកប្បប៉ុណ្ណេះ អស់សែនកោដិនៃកប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងចុងនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ ទីបំផុតខាងដើមនៃសង្សារ ក៏មិនប្រាកដ ទាំងទីបំផុតខាងចុងនៃសង្សារ ក៏មិនប្រាកដ យ៉ាងនេះឯង។ ពួកសត្វអ្នកឋិតនៅ តាំងនៅ ជាប់ស្អិត ចូលទៅ នៅ កុះករ ជ្រុលជ្រប់ ចុះស៊ប់ហើយ ក្នុងសង្សារតែត្រង់កណ្តាល ហេតុនោះ (លោកសួរថា) អ្នកនៅក្នុងកណ្តាលនៃស្រះ។ ពាក្យថា ដូច្នេះ របស់បទថា កប្បមាណពមានអាយុ ទូលសួរដូច្នេះ ជាពាក្យតបទ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។
ID: 637355301126800117
ទៅកាន់ទំព័រ៖