ព្រះត្រៃបិដក ភាគ ៦៧

 [៣៦៦​] ពាក្យ​ថា បពិត្រ​ព្រះអង្គ​និរទុក្ខ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ទីពឹង​ គឺ​សូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់​ ប្រកាស នូវ​ទីពឹង ទី​ការពារ ទី​ជ្រក ទី​ពំនាក់ ទីពឹង ការប្រព្រឹត្តិ​នៃ​ដំណើរ។ ពាក្យ​ថា បពិត្រ​ព្រះអង្គ​និរទុក្ខ​ គឺ​ពាក្យជា​ទីស្រឡាញ់ ជា​ពាក្យ​គោរព ពាក្យ​ថា បពិត្រ​ព្រះអង្គ​និរទុក្ខ នេះ​ជា​ពាក្យ​ពោល​ដោយ​គោរព កោតក្រែង ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះអង្គ​និរទុក្ខ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ទីពឹង។
 [៣៦៧​] ពាក្យ​ថា ព្រះអង្គ របស់​បទ​ថា សូម​ព្រះអង្គ​ប្រាប់​នូវ​ទីពឹង​ដល់​ខ្ញុំ​ព្រះអង្គ​ គឺ​កប្ប​មាណព​ពោល​ចំពោះ​ព្រះមានព្រះភាគ។ ពាក្យ​ថា សូម​ត្រាស់​ប្រាប់​នូវ​ទីពឹង​ គឺ សូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់​ ប្រកាស​នូវ​ទី​ពឹង នូវ​ទី​ការពារ នូវ​ទី​ជ្រក នូវ​ទី​ពំនាក់​ នូវ​ការប្រព្រឹត្តិ​ទៅ​នៃ​គតិ ហេតុ​នោះ (លោក​សួរ​ថា​) សូម​ព្រះអង្គ​ប្រាប់​នូវ​ទីពឹង​ដល់​ខ្ញុំ​ព្រះអង្គ។
 [៣៦៨​] ពាក្យ​ថា ចុះ​សេចក្តី​ទុក្ខ (ក្នុង​ស្រះ​) នេះ​ មិន​គប្បី​មានត​ទៅទៀត​ដោយ​ប្រការ​ណា សេចក្តី​ថា ទុក្ខ​នេះ គប្បី​រលត់ រម្ងាប់ ដល់​នូវ​ការ​វិនាស​ ស្ងប់​រម្ងាប់ ក្នុង​ស្រះ​នេះឯង គឺ​សេចក្តី​ទុក្ខ​ដែល​កើតអំពី​បដិសន្ធិ​ទៀត មិន​គប្បី​កើត​បាន គឺថា មិន​គប្បី​កើត មិន​គប្បី​កើត​ព្រម មិន​គប្បី​កកើត​ក្នុង​កាមធាតុ​ក្តី​ រូបធាតុ​ក្តី អរូបធាតុ​ក្តី កាមភព​ក្តី រូបភព​ក្តី អរូបភព​ក្តី​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637355301877591851
ទៅកាន់ទំព័រ៖