ព្រះត្រៃបិដក ភាគ ៦៧

 [១១​] ទេវតា​អ្នក​ប្រាថ្នា​ប្រយោជន៍​ បានឃើញ​ពាវ​រី​ព្រាហ្មណ៍​កំពុង​មាន​សេចក្តី​តក់ស្លុត​ កើតទុក្ខ​ ទើប​ចូល​ទៅ​រក​ពាវ​រី​ព្រាហ្មណ៍ ហើយ​ពោល​ពាក្យ​នេះ​ថា​
 [១២​] (ព្រាហ្មណ៍​នោះ​) មិនដឹង​ប្រាកដ​នូវ​អំបែងក្បាល​ ព្រាហ្មណ៍​នោះ ជា​អ្នក​កុហក​ ប្រាថ្នា​ទ្រព្យ​ ញាណ​សម្រាប់​ដឹង​នូវ​ក្បាល​ ឬធម៌​ធើ្វ​ក្បាល​ឲ្យ​ធ្លាក់ចុះ​របស់​គាត់​នោះ​ មិន​មាន​ទេ។
 [១៣​] (ពាវ​រី​ព្រាហ្មណ៍​សួរ​ថា​) នរណា​ អាច​ដឹង​នូវ​ក្បាល​ ដឹង​ធម៌​ធើ្វ​ក្បាល​ឲ្យ​ធ្លាក់ចុះ​ ខ្ញុំ​សួរ​ហើយ​ អ្នក​ចូរ​ប្រាប់​ដំណើរ​នោះ​ដល់​ខ្ញុំ​ ខ្ញុំ​នឹង​ស្តាប់​ពាក្យ​របស់​អ្នកនោះ។
 [១៤​] (ទេវតា​តប​ថា​) ខ្ញុំ​ក៏​មិនដឹង​ដំណើរ​នោះ​ដែរ​ ការ​ដឹង​ក្នុង​ដំណើរ​នុ៎ះ​របស់ខ្ញុំ មិន​មាន​ទេ​ លុះតែ​ព្រះ​ជិនៈ​ ទើប​ទ្រង់​ជ្រាប​នូវ​ក្បាល​ និង​ធម៌​ធើ្វ​ក្បាល​ឲ្យ​ធ្លាក់ចុះ។
 [១៥​] (ពាវ​រី​ព្រាហ្មណ៍​សួរ​ថា​) លើ​ប្រថពី​មណ្ឌល​នេះ​ តើន​រណា​ ទើប​ដឹង​នូវ​ក្បាល​ និង​ធម៌​ធើ្វ​ក្បាល​ឲ្យ​ធ្លាក់ចុះ​ មា្នល​ទេវតា​ អ្នក​ចូរ​ប្រាប់​បុគ្គល​អ្នកដឹង​នោះ​ ដល់​ខ្ញុំ។
 [១៦​] (ទេវតា​តប​ថា​) ព្រះ​លោកនាយក​ ជា​ពូជពង្ស​របស់​ព្រះបាទ​ឱក្កា​កៈ​ ជា​សក្យ​បុត្រ​ ជា​អ្នក​ធើ្វ​នូវ​ពន្លឺ​ ព្រះអង្គ​សេ្តច​ចេញ​ចាក​កបិលវត្ថុ​បុរី​ (ទ្រង់ព្រះ​ផ្នួស​)។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637354139345184978
ទៅកាន់ទំព័រ៖