ព្រះត្រៃបិដក ភាគ ៦៧

 [៣៨៣​] ពាក្យ​ថា ពួក​ជន​នោះ ជា​អ្នក​មិនដល់​នូវ​ភាពជា​អ្នកបំរើ​មារ​ គឺ​ពួក​ជន​នោះ មិនមែន​ជា​អ្នកប្រើ​ប្រាស់ ជា​អ្នក​ប្រព្រឹត្ត​ក្នុង​ការប្រើ​ប្រាស់ ជា​អ្ន​កបំរើ​បំ​រាស់​ ជា​អ្នកបំរើ​របស់​មារ​ទេ ពួក​ជន​នោះ ជា​អ្នកប្រើ​ប្រាស់ ប្រព្រឹត្ត​ក្នុង​ការប្រើ​ប្រាស់​ ជា​អ្ន​កបំរើ​បំ​រាស់ ជា​អ្នកបំរើ​របស់​ព្រះពុទ្ធ​មានជោគ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​នោះ​ជា​អ្នក​មិនដល់​នូវ​ភាពជា​អ្នកបំរើ​មារ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា
ពួក​ជន​ណា ជា​អ្នកមាន​សតិ ដឹង​នូវ​ទីពឹង​នុ៎ះ​ មានធម៌​ឃើញ​ហើយ ជា​អ្នក​រំលត់​ហើយ ពួក​ជន​នោះ ជា​អ្នក​មិន​លុះអំណាច​មារ​ ​ពួក​ជន​នោះ ជា​អ្នក​មិន​ដល់​នូវ​ភាពជា​អ្នកបំរើ​មារ។
ដំណាលគ្នា​នឹង​កាល​ជាទី​ចប់​នៃ​គាថា។បេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ ជា​សាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​ជា​សាវ័ក។

ចប់ កប្ប​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី១០។

ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637355308303882964
ទៅកាន់ទំព័រ៖