ព្រះត្រៃបិដក ភាគ ៦៧

(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ជតុ​កណ្ណី​) អ្នក​ចូរ​ឃើញ​នូវ​នេក្ខម្មៈ ថា​ជា​សេចក្តី​ក្សេម ហើយ​កំចាត់​បង់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ទាំងឡាយ​ចេញ​ មួយទៀត ការ​ប្រកាន់​ក្តី ការ​ត្រូវ​រលាស់​ចេញ​ក្តី កង្វល់​ក្តី​ កុំ​មានដល់​អ្នក​ឡើយ។
[៤០០​] កិលេសជាត​ណា (ធ្លាប់​មាន​ហើយ​) ក្នុង​កាលមុន អ្នក​ចូរ​ញ៉ាំង​កិលេស​ជាត​នោះ​ ឲ្យ​រីងស្ងួត​ទៅ កង្វល់​ខាងក្រោយ កុំ​មានដល់​អ្នក​ឡើយ​ បើ​អ្នក​នឹង​មិន​កាន់​យក​ខន្ធ​ជា​កណ្តាល​ទេ អ្នក​នឹងជា​បុគ្គល​ស្ងប់ ត្រាច់​ទៅ។

 [៤០១​] ពាក្យ​ថា កិលេសជាត​ណា (ធ្លាប់​មាន​ហើយ​) ក្នុង​កាលមុន អ្នក​ចូរ​ញ៉ាំង​កិលេសជាត​នោះ​ ឲ្យ​រីងស្ងួត​ទៅ គឺ​ពួក​កិលេស​ណា គប្បី​កើត​ព្រោះ​ប្រារព្ធ​សង្ខារ​ទាំងឡាយ​ជា​អតីត អ្នក​ចូរ​ញ៉ាំង​កិលេស​ទាំងនោះ ឲ្យ​រីង ឲ្យ​ស្ងួត ឲ្យ​ខះ​ ឲ្យ​ហួតហែង ចូរ​ធ្វើ​កុំ​ឲ្យ​មានពូជ ចូរ​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កិលេសជាត​ណា (ធ្លាប់​មាន​ហើយ​) ក្នុង​កាលមុន អ្នក​ចូរ​ញ៉ាំង​កិលេសជាត​នោះ​ឲ្យ​រីងស្ងួត​ទៅ យ៉ាងនេះ​ក៏​មាន។ មួយទៀត ពួក​កម្មា​ភិ​សង្ខារ​ណា​ ជា​អតីត មាន​វិបាក​ចាស់​ក្លា​ហើយ អ្នក​ចូរ​ញ៉ាំង​កម្មា​ភិ​សង្ខារ​ទាំងនោះ ឲ្យ​រីង ឲ្យ​ស្ងួត​ ឲ្យ​ខះ ឲ្យ​ហួតហែង ចូរ​ធ្វើ​កុំ​ឲ្យ​មានពូជ ចូរ​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 637355312623342333
ទៅកាន់ទំព័រ៖