ព្រះត្រៃបិដក ភាគ ៦៧

ភទ្រា​វុធ​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី១២​


[៤០៩​] (ភទ្រា​វុធ​មាន​អាយុ ពោល​ដូច្នេះ​ថា​) ខ្ញុំ​ព្រះអង្គ​សូម​អារាធនា​ព្រះមានព្រះភាគ ព្រះអង្គ​លះបង់​ទីលំនៅ​ កាត់​បង់​តណ្ហា មិន​មានការ​ញាប់ញ័រ លះបង់​សេចក្តី​ត្រេកអរ ឆ្លង​អន្លង់ មាន​ព្រះទ័យ​រួច​ស្រឡះ​ លះបង់​គ្រឿង​កំណត់ មាន​បញ្ញា​ល្អ ពួក​ជន​បាន​ស្តាប់ (ព្រះតម្រាស់​) របស់​ព្រះអង្គ ជា​ព្រះពុទ្ធ​នាគ​ហើយ នឹង​ចៀសចេញ​អំពី​ទីនេះ។

 [៤១០​] អធិប្បាយ​ពាក្យ​ថា ព្រះអង្គ​លះបង់​ទីលំនៅ​ កាត់​បង់​តណ្ហា មិន​មានការ​ញាប់ញ័រ ត្រង់​ពាក្យ​ថា ព្រះអង្គ​លះបង់​ទីលំនៅ សេចក្តី​ថា ឆន្ទៈ​ណា រាគៈ​ណា នន្ទិ​ណា​ តណ្ហាណា ការ​ចូល​ទៅ​ជិត​ប្រកាន់​ជា​គ្រឿង​តាំងស៊ប់​របស់​ចិត្ត ជាទី​មក​ដេក​ត្រាំ​ជាប់​ណា​ ក្នុង​រូបធាតុ កិលេស​ទាំងនោះ ព្រះពុទ្ធ​មានជោគ​លះបង់ ផ្តាច់​ឫសគល់ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព មិន​ឲ្យ​កើតឡើង​ជា​ធម្មតា​តទៅ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​លះបង់​ទីលំនៅ។ ឆន្ទៈ​ណា រាគៈ​ណា នន្ទិ​ណា តណ្ហាណា ការ​ចូល​ទៅ​ជិត​ប្រកាន់ ជា​គ្រឿង​តាំងស៊ប់​របស់​ចិត្ត​ ជាទី​មក​ដេក​ត្រាំ​ជាប់​ណា ក្នុង​វេទនា​ធាតុ សញ្ញា​ធាតុ សង្ខារ​ធាតុ វិញ្ញាណ​ធាតុ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 637355314739863229
ទៅកាន់ទំព័រ៖