ព្រះត្រៃបិដក ភាគ ៦៧

ព្រោះ​ហេតុអ្វី រូប​តណ្ហា ហៅថា អាទាន​តណ្ហា។ ពួក​សត្វ​រមែង​កាន់ ប្រកាន់​ កួច​កាន់ ស្ទាបអង្អែល ជាប់​ចំពាក់ ចំពោះ​រូប ដោយ​តណ្ហា​នោះ កាន់​ ប្រកាន់ កួច​កាន់ ស្ទាបអង្អែល ជាប់​ចំពាក់ ចំពោះ​វេទនា សញ្ញា ពួក​សង្ខារ វិញ្ញាណ គតិ ឧប​បត្តិ​ បដិសន្ធិ ភព សង្សារ វដ្តៈ ហេតុ​នោះ រូប​តណ្ហា ហៅថា អាទាន​តណ្ហា។ ពាក្យ​ថា បុគ្គល​ត្រូវ​កំចាត់​អាទាន​តណ្ហា​ទាំងអស់​ គឺ​បុគ្គល​ត្រូវ​កំចាត់ បណ្តេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព នូវ​អាទាន​តណ្ហា​ទាំងអស់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ត្រូវ​កំចាត់​អាទាន​តណ្ហា​ទាំងអស់។ ពាក្យ​ថា ភទ្រ្ទា​វុធ របស់​បទ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នា​លភ​ទ្រ្ទា​វុធ គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​តាម​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ​នុ៎ះ​ ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា មាន​ព្រះ​ភាគ​នេះ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុ​នោះ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា ម្នា​លភ​ទ្រ្ទា​វុធ។
 [៤២១​] ពាក្យ​ថា ទាំង​ខាងលើ ទាំង​ខាងក្រោម ទាំង​ទទឹង​ គឺ​កណ្តាល សេចក្តី​ថា អនាគត ហៅថា ខាងលើ។ អតីត ហៅថា ខាងក្រោម។ បច្ចុប្បន្ន ហៅថា ទទឹង គឺ​កណ្តាល។ ពួក​កុសលធម៌ ហៅថា ខាងលើ។ ​ពួក​អកុសលធម៌ ហៅថា ខាងក្រោម។ ពួក​អព្យាកតធម៌ ហៅថា ទទឹង គឺ​កណ្តាល។ ទេវលោក ហៅថា ខាងលើ។ អបាយលោក ហៅថា​ ខាងក្រោម។
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637355317928240675
ទៅកាន់ទំព័រ៖