ព្រះត្រៃបិដក ភាគ ៦៧

មនុស្សលោក ហៅថា ទទឹង គឺ​កណ្តាល។ សុខវេទនា ហៅថា ខាងលើ។ ទុក្ខវេទនា ហៅថា​ ខាងក្រោម។ អទុ​ក្ខម​សុខវេទនា ហៅថា ទទឹង គឺ​កណ្តាល។ អរូបធាតុ ហៅថា ខាងលើ។ កាមធាតុ ហៅថា ខាងក្រោម។ រូបធាតុ ហៅថា ទទឹង គឺ​កណ្តាល។ សរីរៈ​ខាងលើ​អំពី​បាតជើង​ឡើង​ទៅ​ ហៅថា ខាងលើ។ សរីរៈ​ខាងក្រោម​អំពី​ចុង​សក់​ចុះ​មក ហៅថា ខាងក្រោម។ សរីរៈ​ត្រង់​ពាក់កណ្តាល​ ហៅថា ទទឹង គឺ​កណ្តាល ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទាំង​ខាងលើ ទាំង​ខាងក្រោម ទាំង​ទទឹង គឺ​កណ្តាល។
 [៤២២​] ពាក្យ​ថា ព្រោះ​ពួក​សត្វ​ប្រកាន់​នូវ​ខន្ធ​បញ្ច​កៈ​ណាៗ​ ក្នុង​លោក គឺ​ព្រោះ​ពួក​សត្វ​កាន់ កួច​កាន់ ប្រកាន់ ស្ទាបអង្អែល ជាប់​ចំពាក់ ចំពោះ​រូប វេទនា​ សញ្ញា សង្ខារ វិញ្ញា​ណណាៗ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​អាយតន​លោក ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ​ពួក​សត្វ​ប្រកាន់​នូវ​ខន្ធ​បញ្ចកៈ​ណា ៗ ក្នុង​លោក។
 [៤២៣​] ពាក្យ​ថា មារ​តែង​ជាប់​តាម​នូវ​សត្វ ដោយ​អភិសង្ខារ​ គឺ​កម្ម​នោះ​ឯង បាន​ដល់ មារ​គឺ​ខន្ធ មារ​គឺ​ធាតុ មារ​គឺ​អាយតនៈ មារ​គឺ​គតិ មារ​គឺ​ឧប​បត្តិ មារ​គឺ​បដិសន្ធិ​ មារ​គឺ​ភព មារ​គឺ​សង្សារ មារ​គឺ​វដ្តៈ ដែល​ប្រកបដោយ​បដិសន្ធិ តែង​ជាប់​តាម ទៅតាម ប្រព្រឹត្ត​តាម​ ដោយអំណាច​នៃ​អភិសង្ខារ គឺ​កម្ម​នោះ​ឯង។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 637355318299694498
ទៅកាន់ទំព័រ៖