ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា សត្វ គឺ​សត្វ នរៈ មាណព បុរស បុគ្គល ជីវៈ សត្វ​មាន​ជាតិ មាន​ជរា សត្វ​ទៅ​ដោយ​ឥន្រ្ទិយ​ សត្វ​កើតអំពី​មនុស្ស ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មារ​តែង​ជាប់​តាម​នូវ​សត្វ ដោយ​អភិសង្ខារ​គឺ​កម្ម​នោះ​ឯង។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នា​លភ​ទ្រ្ទា​វុធ​) បុគ្គល​ត្រូវ​កំចាត់​អាទាន​តណ្ហា​ទាំង​អស់ ទាំង​ខាងលើ ទាំង​ខាងក្រោម ទាំង​ទទឹង​គឺ​កណ្តាល ព្រោះថា ពួក​សត្វ​ប្រកាន់​នូវ​ខន្ធ​បញ្ចកៈ​ណា​ ៗ ក្នុង​លោក មារ​តែង​ជាប់​តាម​សត្វ ដោយ​អភិសង្ខារ គឺ​កម្ម​នោះ​ឯង។
[៤២៤​] ព្រោះ​ហេតុ​ដូច្នោះ ភិក្ខុ​ដឹង​ច្បាស់ នឹករលឹក​ឃើញ​ កាល​សំឡឹង​ឃើញ​នូវ​​ពួក​សត្វ​ដែល​ជាប់​ក្នុង​អារម្មណ៍​ជា​គ្រឿង​ប្រកាន់ នូវ​ប្រជាជន​នេះ ដែល​ជាប់​ចំពាក់​ក្នុង​ហេតុ​ជាទី​តាំង​នៃ​មន្ទៈ​ដូច្នេះ​ មិន​គប្បី​ប្រកាន់​នូវ​ខន្ធ​បញ្ចកៈ​នីមួយ​ក្នុង​លោក​ទាំងពួង។

 [៤២៥​] ពាក្យ​ថា​ ព្រោះ​ហេតុ​ដូច្នោះ​ ... ដឹង​ច្បាស់​ ... មិន​គប្បី​ប្រកាន់​ គឺ​ព្រោះ​ហេតុ​ដូច្នោះ​ ព្រោះ​ដំណើរ​នោះ​ ព្រោះហេតុនោះ ព្រោះ​បច្ច័យ​នោះ ព្រោះ​និទាន​នោះ ឃើញច្បាស់​នូវ​ទោស​នុ៎ះ ក្នុង​អាទាន​តណ្ហា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ព្រោះ​ហេតុ​ដូច្នោះ។ ពាក្យ​ថា ដឹង​ច្បាស់​ គឺ ដឹង ដឹង​ច្បាស់ យល់​ច្បាស់ ដឹង​វិសេស យល់ ធ្លុះធ្លាយ ត្រាស់​ដឹង​ថា សង្ខារ​ទាំងឡាយ​ទាំងពួង​មិន​ទៀង។បេ។
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637355318681774652
ទៅកាន់ទំព័រ៖