ព្រះត្រៃបិដក ភាគ ៦៧
វត្ថុដែលជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់ចំពាក់ ត្រង់ចម្រឹងជញ្ជាំង ឬដៃកែវយ៉ាងណា ពួកសត្វជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់ចំពាក់ក្នុងហេតុជាទីតាំងនៃមច្ចុ ក្នុងហេតុជាទីតាំងនៃមារ ក្នុងហេតុជាទីតាំងនៃមរណៈ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រជាជននេះ ដែលជាប់ក្នុងហេតុជាទីតាំងនៃមច្ចុ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ព្រោះហេតុដូច្នោះ ភិក្ខុដឹងច្បាស់ នឹករឭកឃើញ កាលសំឡឹងឃើញ នូវពួកសត្វដែលជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់ នូវប្រជាជននេះ ដែលជាប់ចំពាក់ក្នុងហេតុជាទីតាំងនៃមច្ចុដូច្នេះ មិនគប្បីប្រកាន់នូវខន្ធបញ្ចកៈនីមួយក្នុងលោកទាំងពួង។
ដំណាលគ្នានឹងកាលជាទីចប់នៃគាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។
ចប់ ភទ្រាវុធមាណវកប្បញ្ហានិទ្ទេស ទី១២។
ID: 637355319791760170
ទៅកាន់ទំព័រ៖