ព្រះត្រៃបិដក ភាគ ៦៧

ធម៌​ទាំងឡាយ​ណា គឺ​នាម និង​រូប គប្បី​កើត​ក្នុង​កាម​ធា​តុ​កី្ត រូប​ធា​តុ​កី្ត អរូប​ធា​តុ​កី្ត​ វៀរលែងតែ​កំណើត​មួយ ធម៌​ទាំង​នុ៎ះ រលត់ រម្ងាប់ ដល់​នូវ​ការ​វិនាស​ ស្ងប់​រម្ងាប់ ក្នុង​អនាគាមិមគ្គ​នុ៎ះ ព្រោះ​កិរិយា​រលត់​អភិ​សងា្ខ​រវិ​ញ្ញាណ​ ដោយ​អនាគាមិមគ្គ​ញ្ញាណ។ ធម៌​ទាំងឡាយ​ណា គឺ​នាម និង​រូប គប្បី​កើត ធម៌​ទាំង​នុ៎ះ រលត់ រម្ងាប់​ ដល់​នូវ​ការ​វិនាស ស្ងប់​រម្ងាប់ ក្នុង​អរហត្តមគ្គ​នុ៎ះ ព្រោះ​កិរិយា​រលត់​អភិសង្ខារ​វិញ្ញាណ​ ដោយ​អរហត្តមគ្គ​ញ្ញាណ។ ព្រះអរហន្ត កាល​បរិនិព្វាន​ដោយ​អនុបាទិសេស​បរិនិព្វាន​ធាតុ បញ្ញា​ផង​ សតិ​ផង នាម និង​រូប​ផង ធម៌​ទាំង​នុ៎ះ តែង​រលត់ រម្ងាប់ ដល់​នូវ​ការ​វិនាស ស្ងប់​រម្ងាប់ ក្នុង​អរហត្តមគ្គ​នុ៎ះ​ ព្រោះ​កិរិយា​រលត់វិញ្ញាណ​មុន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) នាម និង​រូប​នុ៎ះ រលត់​ក្នុង​ទីនុ៎ះ ព្រោះ​កិរិយា​រលត់វិញ្ញាណ។ ហេតុ​នោះ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ម្នាល​អជិ​តៈ អ្នក​បាន​សួរ​ហើយ​នូវ​ប្រស្នា​ណា​ តថាគត​នឹង​ពោល​នូវ​ប្រស្នា​នោះ​ដល់​អ្នក នាម និង​រូប រលត់​មិន​មាន​សេសសល់​ក្នុង​ទីណា នាម និង​រូប​នុ៎ះ រលត់​ក្នុង​ទីនុ៎ះ ព្រោះ​កិរិយា​រលត់វិញ្ញាណ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637354312024907242
ទៅកាន់ទំព័រ៖