ព្រះត្រៃបិដក ភាគ ៦៧
ថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ មានធម៌ពិចារណាឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ពិនិត្យហើយ មានធម៌ប្រាកដហើយ មានធម៌ចំរើនច្បាស់ហើយថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ មួយទៀតថា ព្រះអរហន្តទាំងនោះ មានខន្ធពិចារណាឃើញហើយ មានធាតុពិចារណាឃើញហើយ មានអាយតនៈពិចារណាឃើញហើយ មានគតិពិចារណាឃើញហើយ មានឧបបត្តិពិចារណាឃើញហើយ មានបដិសន្ធិពិចារណាឃើញហើយ មានភពពិចារណាឃើញហើយ មានសង្សារពិចារណាឃើញហើយ មានវដ្តៈពិចារណាឃើញហើយ។ មួយទៀតថា ព្រះអរហន្តខីណាស្រពទាំងឡាយនោះ តាំងនៅក្នុងទីបំផុតខន្ធ តាំងនៅក្នុងទីបំផុតធាតុ តាំងនៅក្នុងទីបំផុតអាយតនៈ តាំងនៅក្នុងទីបំផុតគតិ តាំងនៅក្នុងទីបំផុតឧបបត្តិ តាំងនៅក្នុងទីបំផុតបដិសន្ធិ តាំងនៅក្នុងទីបំផុតភព តាំងនៅក្នុងទីបំផុតសង្សារ តាំងនៅក្នុងទីបំផុតវដ្ដៈ តាំងនៅក្នុងភពជាទីបំផុត តាំងនៅក្នុងសរីរៈជាទីបំផុត មានកិរិយាទ្រទ្រង់នូវរាងកាយជាទីបំផុត។
នេះ រាងកាយជាទីបំផុត នេះ រាងកាយខាងក្រោយរបស់ព្រះអរហន្តទាំងនោះ ការអន្ទោលទៅកាន់ជាតិ និងមរណៈ និងការកើតក្នុងភពថ្មីរបស់ព្រះអរហន្តទាំងនោះ មិនមានទេ។
ID: 637354312738749713
ទៅកាន់ទំព័រ៖