ព្រះត្រៃបិដក ភាគ ៦៧

 [១៧​] ម្នាល​ព្រាហ្មណ៍​ ព្រះ​លោកនាយក​នោះ​ ជា​អ្នក​ត្រាស់​ដឹង​ ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង​ ទ្រង់​ដល់ហើយ​នូវ​អភិញ្ញា និង​ពលៈ​សព្វគ្រប់​ ប្រកប​ដោ​យស​មន្ត​ចក្ខុ​ ក្នុង​ធម៌​ទាំងពួង​ ទ្រង់​ដល់​នូវ​ធម៌​ទាំងពួង​ ជា​ទី​អស់​កិលេស​ ទ្រង់​ផុត​វិសេស​ហើយ​ និមិត្ត​ធម៌​ជាទី​ក្ស័យ​នៃ​ឧបធិ។
 [១៨​] ព្រះមានព្រះភាគ​អង្គ​នោះ​ ទ្រង់​ជា​ព្រះពុទ្ធ​ក្នុង​លោក​ មាន​បញ្ញាចក្ខុ​ តែង​សំដែងធម៌​ អ្នក​ចូរ​ទៅ​ក្រាបទូល​សួរ​ព្រះសម្ពុទ្ធ​អង្គ​នោះ​ចុះ​ ទ្រង់​នឹង​ព្យាករ​នូវ​ធម៌​នោះ​ ដល់​អ្នក។
 [១៩​] ពាវ​រី​ព្រាហ្មណ៍​ ឮពាក្យ​ថា​ សម្ពុទ្ធ​ ដូច្នេះហើយ​ ក៏​មានចិត្ត​អណែ្ត​តឡើង​ មាន​សោក​ស្រាល​ ទាំង​បាន​បីតិ​ដ៏​ខ្លាំងក្លា។
 [២០​] ពាវ​រី​ព្រាហ្មណ៍​នោះ​ មានចិត្ត​ត្រេកអរ​ មានចិត្ត​អណែ្ត​តឡើង​ មានចិត្ត​រីករាយ​ សួរ​ទេវតា​នោះ​ថា​ ព្រះ​លោកនាថ​ ទ្រង់​គង់នៅ​ក្នុង​ស្រុក​ណា​ និគម​ណា​ ឬក្នុង​ជនបទ​ណា​ យើង​នឹង​ទៅ​នមស្ការ​ព្រះសម្ពុទ្ធ​ដ៏​ឧត្តម​ជាង​សត្វ​ជើង​ពីរ​នោះ​ក្នុង​ទីណា។
 [២១​] (ទេវតា​តប​ថា​) ព្រះ​ជិនៈ​ ទ្រង់​សម្រេចសម្រាន្ត​ព្រះ​ឥរិយាបថ​ក្នុង​កោសល​មន្ទីរ​ ជិត​ក្រុង​សាវត្ថី​ ទ្រង់​មាន​បញ្ញា​ច្រើន​ មាន​បញ្ញា​ដូច​ផែនដី​ដ៏​ប្រសើរ​ ព្រះអង្គ​ជា​សក្យ​បុត្រ​ ទ្រង់​មិន​មានធុរៈ​ មិន​មាន​អាសវៈ​ ជា​ឧត្តមបុរស​ ប្រសើរ​ជាង​ជន ជ្រាប​ច្បាស់​នូវ​ក្បាល​ និង​ធម៌​ធើ្វ​ក្បាល​ឲ្យ​ធ្លាក់ចុះ។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637354139876860932
ទៅកាន់ទំព័រ៖