ព្រះត្រៃបិដក ភាគ ៦៧

សួរ​ហើយ គឺ​សួរ ដណ្ដឹង សូម អារាធនា ជ្រះថ្លា​ហើយ។ ពាក្យ​ថា សូម​ទ្រង់​ត្រាស់​ប្រាប់​ គឺ​សូម​ទ្រង់​ពោល ត្រាស់​បញ្ចេញ សំដែង​ បញ្ញត្ត តាំង​ទុក វែកញែក ចែក ធ្វើឲ្យ​ងាយ​ ប្រកាស។ ពាក្យ​ថា បពិត្រ​ព្រះអង្គ​និរទុក្ខ នេះ​ជា​ពាក្យជា​ទី​ស្រលាញ់ ជា​ពាក្យ​គោរព ពាក្យ​ថា​ បពិត្រ​ព្រះអង្គ​និរទុក្ខ នេះ​ជា​ពាក្យ​ពោល​ដោយ​គោរព កោតក្រែង ហេតុ​នោះ (លោក​សួ​ថា​) បពិត្រ​ព្រះអង្គ​និរទុក្ខ ព្រះអង្គ​ជា​បុគ្គល​មាន​បញ្ញា​ចាស់​ក្លា​ ខ្ញុំ​ព្រះអង្គ​សួរ​ហើយ សូម​ទ្រង់​ត្រាស់​ប្រាប់​សេចក្តី​ប្រព្រឹត្តិ​នៃ​បុគ្គល​ទាំងឡាយ​នោះ​ ដល់​ខ្ញុំ​ព្រះអង្គ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ ពោល​ថា​
បុគ្គល​ទាំងឡាយ​ណា មានធម៌​ពិចារណា​ឃើញ​ហើយ​ និង​បុគ្គល​ទាំងឡាយ​ណា ជា​សេក្ខៈ មាន​ប្រមាណ​ច្រើន​ក្នុង​ទីនេះ បពិត្រ​ព្រះអង្គ​និរទុក្ខ​ ព្រះអង្គ​ជា​បុគ្គល​មាន​បញ្ញា​ចាស់​ក្លា ខ្ញុំ​ព្រះអង្គ​សួរ​ហើយ សូម​ទ្រង់​ត្រាស់​ប្រាប់​សេចក្តី​ប្រព្រឹត្តិ​នៃ​បុគ្គល​ទាំង​ឡាយ​នោះ ដល់​ខ្ញុំ​ព្រះអង្គ។
[៩០​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) បុគ្គល​មិន​គប្បី​ប្រាថ្នា​ក្នុង​កាម​ទាំងឡាយ មិន​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ល្អក់​ ជា​បុគ្គល​ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង គប្បី​ប្រព្រឹត្ត មានសតិ​ជា​ភិក្ខុ។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637354314296295157
ទៅកាន់ទំព័រ៖