ព្រះត្រៃបិដក ភាគ ៦៧
កិលេសកាម តើដូចម្តេច។ ចំណង់ ឈ្មោះថា កាម តម្រេកឈ្មោះថា កាម ចំណង់ និងតម្រេកឈ្មោះថា កាម តម្រិះ ឈ្មោះថា កាម តម្រេក ឈ្មោះថា កាម តម្រិះ និងតម្រេក ឈ្មោះថា កាម បានដល់ ចំណង់គឺកាមក្នុងកាមទាំងឡាយ តម្រេកគឺកាម សេចក្តីរីករាយគឺកាម តណ្ហាគឺកាម សេចក្តីស្នេហាគឺកាម សេចក្តីស្រេកឃ្លានគឺកាម សេចក្តីអន្ទះអន្ទែងគឺកាម សេចក្តីប្រាថ្នាគឺកាម សេចក្តីជ្រប់គឺកាម កិរិយាលង់ចុះគឺកាម អន្លង់គឺកាម គ្រឿងប្រកបគឺកាម សេចក្តីប្រកាន់គឺកាម នីវរណៈគឺកាមច្ឆន្ទៈ។
ម្នាលកាម តថាគតឃើញទីតាំងរបស់អ្នកហើយ ម្នាលកាម អ្នកកើតអំពីសេចក្តីត្រិះរិះ តថាគតនឹងលែងត្រិះរិះរកអ្នក ម្នាលកាម អ្នកនឹងមិនមានដោយប្រការយ៉ាងនេះ។
ពួកនេះ លោកហៅថា កិលេសកាម។ តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានខាង តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា បុគ្គលមិនគប្បីប្រាថ្នាក្នុងកាមទាំងឡាយ បានសេចក្តីថា បុគ្គលមិនគប្បីប្រាថ្នា មិនគប្បីជាប់នៅ ក្នុងកិលេសកាម និងវត្ថុកាមទាំងឡាយ គឺជាអ្នកមិនប្រាថ្នា មិនលង់ចុះ មិនជ្រប់ មិនងប់ ប្រាសចាកប្រាថ្នា ចោលប្រាថ្នា ខ្ជាក់ប្រាថ្នា លែងប្រាថ្នា លះប្រាថ្នា លះចោលប្រាថ្នា ប្រាសចាករាគៈ ចោលរាគៈ ខ្ជាក់រាគៈ លែងរាគៈ លះរាគៈ រលាស់ចោលរាគៈ ចេញចាកតណ្ហា
ID: 637354315133434858
ទៅកាន់ទំព័រ៖