ព្រះត្រៃបិដក ភាគ ៦៧

មួយទៀត អាយតនៈ ១២ គឺ​ភែ្ន​ក និង​រូប ត្រចៀក និង​សំឡេង ច្រមុះ និង​ក្លិន អណ្ដាត និង​រស​ កាយ និង​ផ្សព្វ ចិត្ត និង​ធម៌ ហៅថា ធម៌​ទាំងពួង។ តម្រេក​ក្នុង​អាយតនៈ​ជា​ខាងក្នុង ខាងក្រៅ​ទាំងឡាយ​ ជា​កិលេស​ដែល​បុគ្គល​នោះ​លះបង់ មាន​ឫស​ផ្តាច់​ចោល​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទីតាំង ដូចជា​ដើមត្នោត មិន​ឲ្យ​មាន​បែបភាព មិន​ឲ្យ​មាន​សភាព​កើតឡើង​តទៅ ដោយហេតុ​ណា បុគ្គល​នោះ​ឈ្មោះថា ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ ដោយហេតុ​ប៉ុណ្ណេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង។
 [៩៤​] អធិប្បាយ​ពាក្យ​ថា គប្បី​ប្រព្រឹត្ត មានសតិ​ជា​ភិក្ខុ​ ត្រង់​ពាក្យ​ថា មានសតិ គឺ​ឈ្មោះថា មានសតិ ដោយហេតុ ៤ គឺ ចំរើន​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ក្នុង​កាយ​ ឈ្មោះថា​មានសតិ ចំរើន​វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ក្នុង​វេទនា​ទាំងឡាយ ឈ្មោះថា​មានសតិ​ ចំរើន​ចិ​ត្តា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ក្នុងចិត្ត ឈ្មោះថា​មានសតិ ចំ​រើន​ធម្មា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ក្នុង​ធម៌​ទាំងឡាយ​ ឈ្មោះថា​មានសតិ។ មានសតិ​ដោយហេតុ ៤ ដទៃទៀត​គឺ ឈ្មោះថា មានសតិ ព្រោះ​វៀរចាក​ការ​មិន​មានសតិ​ មានសតិ ព្រោះ​បាន​ធ្វើ​ធម៌​ដែល​គប្បី​ធ្វើ​ដោយ​សតិ មានសតិ ព្រោះ​កំចាត់​ចោល​ធម៌​ដែល​ជាស​ត្រូវ​ដល់​សតិ​ មានសតិ ព្រោះ​មិន​ភ្លេចធម៌​ជា​និមិត្ត​របស់​សតិ។ មានសតិ ដោយហេតុ ៤ ដទៃទៀត​គឺ ឈ្មោះថា​ មានសតិ ព្រោះ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ មានសតិ​ព្រោះ​ថ្នឹក​ដោយ​សតិ មានសតិ ព្រោះ​ស្ទាត់​ជំនាញ​ដោយ​សតិ មានសតិ ព្រោះ​មិន​ងាក​ចោល​សតិ។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637354316415163306
ទៅកាន់ទំព័រ៖