ព្រះត្រៃបិដក ភាគ ៦៧

មានសតិ​ដោយហេតុ ៤ ដទៃទៀត​គឺ ឈ្មោះថា មានសតិ ព្រោះ​ជា​អ្នកមាន​សតិ មានសតិ ព្រោះ​ជា​អ្នក​ស្ងប់​ មានសតិ ព្រោះ​ជា​អ្នក​រម្ងាប់ មានសតិ ព្រោះ​បរិបូណ៌​ដោយ​សប្បុរិសធម៌។ ឈ្មោះថា មានសតិ​ ព្រោះ​ការ​រឭក​រឿយ ៗ នូវ​ព្រះពុទ្ធ មានសតិ​ ព្រោះ​ការ​រឭក​រឿយ ៗ នូវ​ព្រះធម៌ មានសតិ ព្រោះ​ការ​រឭក​រឿយ ៗ នូវ​ព្រះសង្ឃ​ មានសតិ ព្រោះ​ការ​រឭក​រឿយ ៗ នូវ​សីល​មានសតិ ព្រោះ​ការ​រឭក​រឿយ ៗ នូវ​ចាគៈ មានសតិ ព្រោះ​ការ​រឭក​រឿយ​ ៗ នូវ​ធម៌ ដែល​ធ្វើឲ្យ​ជា​ទេវតា មាន​សតិ ព្រោះ​ការ​រឭក​រឿយ ៗ នូវ​ខ្យល់​ដង្ហើមចេញ​ចូល​ មានសតិ ព្រោះ​ការ​រឭក​រឿយ ៗ នូវ​សេចក្តី​ស្ងប់ មានសតិ ដោយ​ការ​រឭក ប្រព្រឹត្តទៅ​ក្នុង​កាយ​ មានសតិ ព្រោះ​ការ​រឭក​រឿយ ៗ នូវ​ព្រះនិព្វាន។ ការ​រឭក។បេ។ ការ​រឭក​ត្រូវ ការ​រឭក​ជា​អង្គ​នៃ​ធម៌​ ជា​គ្រឿង​ត្រាស់​ដឹង ជា​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង​ណា នេះ លោក​ហៅថា សតិ។ ភិក្ខុ​ប្រកប​ ប្រកប​ព្រម ចូល​ទៅ ចូល​ទៅ​ជិត​ព្រម ចូល​ទៅដល់ ចូល​ទៅដល់​ព្រម ប្រកប​ព្រម​ហើយ ដោយ​សតិ​នោះ ភិក្ខុ​នោះ​ លោក​ហៅថា មានសតិ។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637354316705200882
ទៅកាន់ទំព័រ៖