ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា មេត្តេយ្យ គឺជាគោត្រ ជាពាក្យសម្រាប់ហៅ ជាពាក្យសម្រាប់សំគាល់ ជាបញ្ញត្តិ ជាវោហារនៃព្រាហ្មណ៍នោះ ហេតុនោះ (លោកពោលថា) តិស្សមេត្តេយ្យមានអាយុ (ទូលសួរ) ដច្នេះ។
[៩៨] ពាក្យថា បុគ្គលណា មិនមានសេចក្តីញាប់ញ័រ សេចក្តីថា ការញាប់ញ័រដោយតណ្ហា ញាប់ញ័រដោយទិដ្ឋិ ញាប់ញ័រដោយមានះ ញាប់ញ័រដោយកិលេស ញាប់ញ័រដោយកម្ម សេចក្តីញាប់ញ័រទាំងនេះ របស់បុគ្គលណា គ្មាន មិនមាន មិនមានព្រម មិនបាន គឺបុគ្គលណា លះបង់ ផ្តាច់បង់ ចូលទៅរម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺ ញាណហើយ ហេតុនោះ (លោកសួរថា) បុគ្គលណា មិនមានសេចក្តីញាប់ញ័រ។
[៩៩] ពាក្យថា បុគ្គលណា ដឹងច្បាស់នូវទីបំផុតទាំងពីរ គឺបុគ្គលណា ដឹងច្បាស់ ដឹង ថ្លឹង ពិចារណា សំដែង ធ្វើឲ្យជាក់ច្បាស់នូវទីបំផុតទាំងពីរ ហេតុនោះ (លោកសួរថា) បុគ្គលណា ដឹងច្បាស់នូវទីបំផុតទាំងពីរ។
[១០០] ពាក្យថា និងកណ្តាល ដោយប្រាជ្ញា ហើយមិនជាប់ គឺមិនជាប់ មិនចូលទៅជិតជាប់ ចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ នៅដោយចិត្តដែលប្រាសចាកទំនប់ គឺកិលេស ហេតុនោះ (លោកសួរថា) និងកណ្តាលដោយប្រាជ្ញា ហើយមិនជាប់។
ID: 637354318524186901
ទៅកាន់ទំព័រ៖