ព្រះត្រៃបិដក ភាគ ៦៧

ការ​ជាប់ជំពាក់​ដោយ​តណ្ហា តើ​ដូចម្តេច។ សេចក្តី​ហួងហែង សេចក្តី​ប្រកាន់​ដែល​ធ្វើឲ្យ​ជា​ដែន ធ្វើឲ្យ​ជា​ទំនប់ ធ្វើឲ្យ​ជា​ចំណែក​ ធ្វើឲ្យ​ជាទីបំផុត​ដោយ​ចំណែក​នៃ​តណ្ហា​ជា​កំណត់​ថា នេះ​របស់​អញ នុ៎ះ​របស់​អញ វត្ថុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ របស់​អញ ធម្មជាតិ​មាន​ប្រមាណ​ប៉ុណ្ណេះ របស់​អញ រូប សំឡេង ក្លិន រស ផ្សព្វ កម្រាល សំពត់​ដណ្តប់​ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល ញី ស្រែ ចំការ ប្រាក់ មាស​ ស្រុក និគម រាជធានី ដែន ជនបទ ឃ្លាំង​ ជង្រុក របស់​អញ មួយវិញទៀត បុគ្គល​ប្រកាន់​មហា​ប្រថពី​ទាំងមូល​ ដោយអំណាច​នៃ​តណ្ហា តណ្ហា​វិបរិត យ៉ាង​ពិស្តារ ១០៨ ជា​កំណត់ នេះ​ឈ្មោះថា ការ​ជាប់​ចំពាក់​ដោយ​តណ្ហា។ ការ​ជាប់​ចំពាក់​ដោយ​ទិដ្ឋិ តើ​ដូចម្តេច។ សក្កា​យទិដ្ឋិ មាន​វត្ថុ ២០​ មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ អន្ត​គ្គា​ហិ​កា​ទិដ្ឋិ មាន​វត្ថុ ១០ ទិដ្ឋិ​ ដំណើរ​គឺ​ទិដ្ឋិ ព្រៃស្បាត​គឺ​ទិដ្ឋិ ផ្លូវលំ​បា​កគឺ​ទិដ្ឋិ ចំរូង​គឺ​ទិដ្ឋិ​ សេចក្តី​ញាប់ញ័រ​គឺ​ទិដ្ឋិ សញ្ញោជនៈ គឺ​ទិដ្ឋិ ការ​ប្រកាន់ ការ​ប្រកាន់​ចំពោះ​ ការ​ផ្តេកផ្តិត ការ​ស្ទាបអង្អែល ផ្លូវខុស ផ្លូវ​អាក្រក់ ភាព​នៃ​សេចក្តី​ខុស​ លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ដោយ​ការ​ស្វែង​ខុស សេចក្តី​ប្រកាន់​វិបរិត សេចក្តី​ប្រកាន់​វិបល្លាស​ សេចក្តី​ប្រកាន់​ខុស សេចក្តី​ប្រកាន់​ថា ជា​របស់​ពិត ក្នុង​របស់​ដែល​មិន​ពិត
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637354321269229827
ទៅកាន់ទំព័រ៖