ព្រះត្រៃបិដក ភាគ ៦៧

ព្រះមានព្រះភាគ ទ្រង់​ឃើញ​ឫសគល់។បេ។ ឃើញ​សមុទ័យ​យ៉ាងនេះ​ឯង។ មួយទៀត ព្រះមានព្រះភាគ​ត្រាស់​ព្រះតម្រាស់​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម៌​ទាំងឡាយ​ណា​នីមួយ ជាអកុសល ជា​ចំណែក​អកុសល ប្រព្រឹត្តទៅ​ក្នុង​ពួក​អកុសល ធម៌​ទាំងអស់​នោះ មាន​អវិជ្ជា​ជា​ឫស ប្រជុំ​ចុះ​ក្នុង​អវិជ្ជា ធម៌​ទាំងអស់​នោះ ដល់​នូវ​ការ​របើក​ឡើង ព្រោះ​របើក​ឡើង​នៃ​អវិជ្ជា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ជ្រាប ទ្រង់​ឃើញ​ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់​ឃើញ​ឫសគល់។បេ។ ឃើញ​សមុទ័យ​យ៉ាងនេះ​ឯង។ មួយវិញទៀត ព្រះមានព្រះភាគ ត្រាស់​ព្រះតម្រាស់​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ទាំងឡាយ​ណា​នីមួយ ជាកុសល ជា​ចំណែក​កុសល ប្រព្រឹត្ត​ទៅ​ក្នុង​ពួក​កុសល ធម៌​ទាំងអស់​នោះ មាន​សេចក្តី​មិន​ប្រហែស​ជា​ឫស​ ប្រជុំ​ចុះ​ក្នុង​សេចក្តី​មិន​ប្រហែស សេចក្តី​មិន​ប្រហែស​ប្រាកដជា​កំពូល​ធម៌​ទាំងនោះ ព្រះមានព្រះភាគ​ទ្រង់​ជ្រាប ទ្រង់​ឃើញ​ដូច្នេះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ឃើញ​ឫសគល់។បេ។ ឃើញ​សមុទ័យ យ៉ាងនេះ​ឯង។ ន័យ​មួយទៀត ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ជ្រាប ទ្រង់​ឃើញថា អវិជ្ជា​ជា​មូល​នៃ​សង្ខារ សង្ខារ​ជា​មូល​នៃ​វិញ្ញាណ វិញ្ញាណ​ជា​មូល​នៃ​នាមរូប នាមរូប​ជា​មូល​នៃស​ឡាយ​តនៈ​ សឡាយ​តនៈ​ជា​មូល​នៃ​ផស្សៈ ផស្សៈ​ជា​មូល​នៃ​វេទនា វេទនា​ជា​មូល​នៃ​តណ្ហា តណ្ហា​ជា​មូល​នៃ​ឧបាទាន ឧបាទាន​ជា​មូល​នៃ​ភព ភព​ជា​មូល​នៃជា​តិ ជាតិ​ជា​មូល​នៃជ​រា មរណៈ ព្រះមានព្រះភាគ​ ទ្រង់​ជ្រាប ទ្រង់​ឃើញ​ដូច្នេះ។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637354324019429350
ទៅកាន់ទំព័រ៖