ព្រះត្រៃបិដក ភាគ ៦៧

មួយទៀត​ការ​មក ការ​ឈាន​មក​ចំពោះ ការ​ចូល​ទៅ​រក ការ​ចូល​ទៅ​អង្គុយ​ជិត (នៃ​យើងខ្ញុំ​) ជា​អ្នក​មាន​សេចក្តី​ត្រូវការ​ដោយ​ប្រស្នា ជា​អ្នក​ប្រាថ្នា​នឹង​សួរ​ប្រស្នា ជា​អ្នក​ប្រាថ្នា​នឹង​ស្តាប់​ប្រស្នា ហេតុ​នោះ (លោក​សួរ​ថា​) យើងខ្ញុំ​មក ដោយ​ត្រូវការ​សួរ​ប្រស្នា យ៉ាងនេះ​ឯង។ មួយ​វិញ​ទៀត ការ​មក​ដោយ​ប្រស្នា​មាន​ចំពោះ​ព្រះអង្គ ព្រះអង្គ​មាន​បញ្ញា​ច្រើន មាន​ព្យាយាម អាច​ដើម្បី​សំដែង ដោះស្រាយ ពន្យល់ ពោល​ប្រស្នា​ ដែល​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ ហេតុ​នោះ (លោក​សួរ​ថា​) យើងខ្ញុំ​មក ដោយ​ត្រូវការ​សួរ​ប្រស្នា យ៉ាងនេះ​ឯង។
 [១១៥​] ពាក្យ​ថា ចុះ​ពួក​មនុស្ស គឺ​ឥសី អាស្រ័យ​អ្វី​ ត្រង់​ពាក្យ​ថា អាស្រ័យ​អ្វី គឺ​អាស្រ័យ ផ្តេក​ផ្តួល ភ្ជាប់ ចូល​ទៅ​ជិតដល់ ស្រប​ចុះ ជឿ​នូវ​អ្វី។ ពាក្យ​ថា ឥសី គឺ​ជន​ទាំងឡាយ​ណា​នីមួយ ជា​អាជីវក​ និគ្រន្ថ ជដិល​ តាបស ដែល​បួស​ជា​ឥសី​ ជន​ទាំងនោះ ឈ្មោះថា ឥសី។ ​ពួក​មនុស្ស លោក​ហៅថា មនុស្ស ហេតុ​នោះ (លោក​សួរ​ថា​) ចុះ​ពួក​មនុស្ស គឺ​ឥសី អាស្រ័យ​អ្វី។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637354324695610672
ទៅកាន់ទំព័រ៖