ព្រះត្រៃបិដក ភាគ ៦៧
[១១៦] អធិប្បាយពាក្យថា ក្សត្រ និងព្រាហ្មណ៍ ទើបបានសម្រេចយញ្ញៈដល់ទេវតា ទាំងឡាយ ត្រង់ពាក្យថា ក្សត្រ គឺជនទាំងឡាយណានីមួយ មានជាតិជាក្សត្រ។ ពាក្យថា ព្រាហ្មណ៍ គឺជនទាំងឡាយណានីមួយជាភោវាទី។ ពាក្យថា ដល់ទេវតាទាំងឡាយ គឺពួកអាជីវក ជាទេវតារបស់ពួកសាវ័កនៃអាជីវក ពួកនិគ្រន្ថ ជាទេវតា របស់ពួកសាវ័កនៃនិគ្រន្ថ ពួកជដិល ជាទេវតារបស់ពួកសាវ័កនៃជដិល ពួកបរិព្វាជក ជាទេវតារបស់ពួកសាវ័កនៃបរិព្វាជក ពួកអវរុទ្ធកៈ ជាទេវតារបស់ពួកសាវ័កនៃអវរុទ្ធកៈ ពួកដំរី ជាទេវតារបស់អ្នកប្រព្រឹត្តវត្តដំរី ពួកសេះ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តសេះ ពួកគោ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តគោ ពួកឆ្កែ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តឆ្កែ ពួកក្អែក ជាទេវតារបស់ពួកអ្នកប្រព្រឹត្តវត្តក្អែក វាសុទេព ជាទេវតារបស់អ្នកប្រព្រឹត្តវត្តវាសុទេព ពលទេព ជាទេវតារបស់អ្នកប្រព្រឹត្តវត្តពលទេព បុណ្ណភទ្ទៈ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តបុណ្ណភទ្ទៈ មណិភទ្ទៈ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តមណិភទ្ទៈ ភ្លើង ជាទេវតារបស់អ្នកប្រព្រឹត្តវត្តភ្លើង ពួកនាគ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តនាគ ពួកគ្រុឌ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តគ្រុឌ ពួកយក្យជាទេវតារបស់អ្នកប្រព្រឹត្តវត្តយក្យ ពួកអសុរ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តអសុរ ពួកគន្ធព្វ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តគន្ធព្វ
ID: 637354324978303549
ទៅកាន់ទំព័រ៖