ព្រះត្រៃបិដក ភាគ ៦៧
មហារាជ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តមហារាជ ព្រះចន្រ្ទ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តព្រះចន្រ្ទ ព្រះអាទិត្យ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តព្រះអាទិត្យ ព្រះឥន្រ្ទ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តព្រះឥន្រ្ទ ព្រហ្ម ជាទេវតារបស់អ្នកប្រព្រឹត្តវត្តព្រហ្ម ពួកទេវតា ជាទេវតារបស់អ្នកប្រព្រឹត្តវត្តទេវតា ទិសជាទេវតារបស់អ្នកប្រព្រឹត្តវត្តទិស ជនទាំងឡាយណា ជាទក្ខិណេយ្យបុគ្គលរបស់ពួកជនណា ជនទាំងនោះ ជាទេវតារបស់ពួកជននោះ ហេតុនោះ (លោកសួរថា) ក្សត្រ និងពា្រហ្មណ៍ ទើបបានសម្រេចយញ្ញៈដល់ទេវតាទាំងឡាយ។
[១១៧] ពាក្យថា ច្រើននាក់ ក្នុងលោកនេះ ទើបបានសម្រេចយញ្ញៈ សេចក្តីថា ទេយ្យធម៌ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប លោកហៅថា យញ្ញៈ។ ពាក្យថា ទើបបានសម្រេចយញ្ញៈ គឺពួកជនណា ស្វែងរក ស្វះស្វែងរក ដើររកនូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ពួកជនទាំងនោះ ឈ្មោះថា សម្រេចយញ្ញៈ។
ID: 637354325327099043
ទៅកាន់ទំព័រ៖