ព្រះត្រៃបិដក ភាគ ៦៧

​ពួក​ជន​ដែល​គួរ​ដល់​ទក្ខិណា​នុ៎ះ មាន​ច្រើន តើ​ដូចម្តេច។ ​ពួក​ជន​ដែល​គួរ​ដល់​ទក្ខិណា​នុ៎ះ​ មាន​ច្រើន គឺ​សមណព្រាហ្មណ៍ ស្មូម ជន​អ្នក​ពណ៌នា​ហើយ​សូម និង​សាវ័ក ពួក​ជន​ដែល​គួរ​ដល់​ទក្ខិណា​នុ៎ះ មាន​ច្រើន យ៉ាងនេះ។ ពាក្យ​ថា​ ក្នុង​លោក​នេះ គឺ​ក្នុង​មនុស្សលោក ហេតុ​នោះ លោក​សួរ​ថា ច្រើន​គ្នា ក្នុង​លោក​នេះ សម្រេច​យញ្ញៈ។
 [១១៨​] អធិប្បាយ​ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ​ ខ្ញុំ​ព្រះអង្គ ទួល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ប្រាប់​សេចក្តី​នោះ ដល់​ខ្ញុំ​ព្រះអង្គ​ ត្រង់​ពាក្យ​ថា សួរ បាន​ដល់​ ការ​សួរ ៣ គឺ​ការ​សួរ សម្រាប់​បំភ្លឺ​សេចក្តី​ដែល​មិន​យល់​ ១ ការ​សួរ​សម្រាប់​ប្រៀបផ្ទឹម​សេចក្តី​ដែល​ខ្លួន​យល់​ហើយ ១ ការ​សួរ​សម្រាប់​កាត់សេចក្តី​សង្ស័យ​ ១។
 ការ​សួរ​សម្រាប់​បំភ្លឺ​សេចក្តី​ដែល​មិន​យល់​ តើ​ដូចម្តេច។ លក្ខណៈ​ជា​ធម្មជាត ដែល​បុគ្គល​មិនបាន​ដឹង មិនបាន​ឃើញ​ មិនបាន​ថ្លឹង មិនបាន​ពិចារណា មិនបាន​យល់​ច្បាស់​ មិនបាន​ប្រាកដ ដោយ​ប្រក្រតី បុគ្គល​សួរ​ប្រស្នា​ដើម្បី​ដឹង ឃើញ ថ្លឹង ពិចារណា ដើម្បី​ប្រយោជន៍​ដល់​ការយល់​ច្បាស់​ ដើម្បី​ប្រយោជន៍ឲ្យ​ប្រាកដ​នូវ​លក្ខណៈ​នោះ​ នេះ​ការ​សួរ​សម្រាប់​បំភ្លឺ​សេចក្តី​ដែល​មិន​យល់។
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637354325976245284
ទៅកាន់ទំព័រ៖