ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា ជាច្រើន​នាក់ គឺ​យញ្ញៈ​ទាំង​នុ៎ះ​ច្រើន ឬ​ពួក​អ្នក​ស្វែង​រក​យញ្ញៈ​នោះ​ច្រើន ឬក៏​ពួក​ជន​ដែល​គួរ​ដល់​ទក្ខិណា​នុ៎ះ​ ច្រើន។ ពួក​យញ្ញៈ​ទាំង​នុ៎ះ​ច្រើន តើ​ដោយ​ប្រការ​ដូចម្តេច។បេ។ ពួក​ជន​ដែល​គួរ​ដល់​ទក្ខិណា​ទាំងនោះ​ច្រើន​ យ៉ាងនេះ។ ពាក្យ​ថា ក្នុង​លោក​នេះ គឺ​ក្នុង​មនុស្សលោក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជាច្រើន​នាក់ ក្នុង​លោក​នេះ សម្រេច​យញ្ញៈ។
 [១២៣​] អធិប្បាយ​ពាក្យ​ថា ម្នាល​បុណ្ណ​កៈ (ជន​ទាំងនោះ​) បា្រ​ថ្នា​នូវ​ភាព​នេះ ត្រង់​ពាក្យ​ថា បា្រ​ថ្នា គឺ​បា្រ​ថា្ន​ការបាន​ចំពោះ​រូប​ ប្រា​ថា្ន​ការបាន​ចំពោះ​សំឡេង ប្រាថ្នា​ការ​បាន​ចំពោះ​ក្លិន ប្រាថ្នា​ការបាន​ចំពោះ​រស ប្រាថ្នា​ការបាន​ចំពោះ​ផ្សព្វ បា្រ​ថ្នា​ការបាន​ចំពោះ​កូន​ បា្រ​ថ្នា​ការ​បាន​ចំពោះ​ប្រពន្ធ ប្រាថ្នា​ការបាន​ចំពោះ​ទ្រព្យ ប្រាថ្នា​ការបាន​ចំពោះ​យស ប្រាថ្នា​ការ​បាន​ចំពោះ​ភាព​ជា​ឥស្សរៈ ប្រាថ្នា​ការបាន​ចំពោះ​អត្តភាព​ក្នុង​ត្រកូល​នៃ​ខត្តិយ​មហាសាល ប្រាថ្នា​ការបាន​ចំពោះ​អត្តភាព​ក្នុង​ត្រកូល​នៃ​ព្រាហ្មណ​មហាសាល ប្រាថ្នា​ការ​បាន​ចំពោះ​អត្តភាព​ក្នុង​ត្រកូល​នៃ​គហបតិ​មហាសាល
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637354329099931067
ទៅកាន់ទំព័រ៖