ព្រះត្រៃបិដក ភាគ ៦៧
ប្រាថ្នាការបានចំពោះអត្តភាពក្នុងពួកទេវតាជាន់ចាតុម្មហារាជិកៈ ប្រាថ្នាចង់បាន ត្រេកអរ បំណង ស្រឡាញ់ ជាប់ចិត្ត នូវការបានចំពោះអត្តភាព ក្នុងពួកទេវតាជាន់តាវតិ្តង្ស ក្នុងពួកទេវតាជាន់យាមៈ ក្នុងពួកទេវតាជាន់តុសិត ក្នុងពួកទេវតាជាន់និម្មារតី ក្នុងពួកទេវតាជាន់បរនិមិ្មតវសវត្តី ក្នុងពួកទេវតាដែលប្រព្រឹត្តទៅក្នុងពួកនៃព្រហ្ម ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា។ ពាក្យថា ម្នាលបុណ្ណកៈ (ជនទាំងនោះប្រាថ្នា) នូវភាពនេះ សេចក្តីថា ប្រាថ្នាការកើតអត្តភាពក្នុងត្រកូលទាំងនេះ គឺ ប្រាថ្នាការកើតអត្តភាពក្នុងត្រកូលខត្តិយមហាសាលនេះ ប្រាថ្នាការកើតអត្តភាពក្នុងត្រកូលព្រាហ្មណមហាសាលនេះ ប្រាថ្នាការកើតអត្តភាពក្នុងត្រកូលគហបតិមហាសាលនេះ ប្រាថ្នាការកើតអត្តភាពក្នុងពួកទេវតាជាន់ចាតុម្មហារាជិកៈនេះ ប្រាថ្នាចង់បាន ត្រេកអរ បំណង ស្រឡាញ់ ជាប់ចិត្ត នូវការកើតអត្តភាពក្នុងពួកទេវតាជាន់តាវតិ្តង្សនេះ ក្នុងពួកទេវតាជាន់យាមៈនេះ ក្នុងពួកទេវតាជាន់តុសិតនេះ ក្នុងពួកទេវតាជាន់និម្មានរតីនេះ ក្នុងពួកទេវតាជាន់បរនិម្មិតវសវតី្តនេះ
ID: 637354360835603512
ទៅកាន់ទំព័រ៖