ព្រះត្រៃបិដក ភាគ ៦៧
ក្នុងពួកទេវតាដែលប្រព្រឹត្តទៅក្នុងពួកព្រហ្មនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបុណ្ណកៈ (ពួកជនទាំងនោះ) ប្រាថ្នាភាពនេះ។
[១២៤] អធិប្បាយពាក្យថា អាស្រ័យជរា ទើបបានសម្រេចយ័ញ្ញឡើង ត្រង់ពាក្យថា អាស្រ័យជរា គឺអាស្រ័យជរា អាស្រ័យព្យាធិ អាស្រ័យមរណៈ អាស្រ័យសោក សេចក្តីខ្សឹកខ្សួល ទុក្ខ សេចក្តីតូចចិត្ត និងសេចក្តីចង្អៀតចង្អល់ សត្វទាំងនោះ អាស្រ័យជាតិក្នុងកាលណា សត្វទាំងនោះ អាស្រ័យជរាក្នុងកាលនោះ សត្វទាំងនោះអាស្រ័យជរាក្នុងកាលណា សត្វទាំងនោះ អាស្រ័យព្យាធិក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យព្យាធិក្នុងកាលណា សត្វទាំងនោះអាស្រ័យមរណៈក្នុងកាលនោះ សត្វទាំងនោះអាស្រ័យមរណៈក្នុងកាលណា សត្វទាំងនោះអាស្រ័យសោក សេចក្តីខ្សឹកខ្សួល ទុក្ខ សេចក្តីតូចចិត្ត និងសេចក្តីចង្អៀតចង្អល់ក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យសោក សេចក្តីខ្សឹកខ្សួល ទុក្ខ សេចក្តីតូចចិត្ត និងសេចក្តីចង្អៀតចង្អល់ក្នុងកាលណា សត្វទាំងនោះ អាស្រ័យគតិ ក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យគតិក្នុងកាលណា សត្វទាំងនោះ អាស្រ័យឱបបត្តិក្នុងកាលនោះ
ID: 637354361202839045
ទៅកាន់ទំព័រ៖