ព្រះត្រៃបិដក ភាគ ៦៧

សត្វ​ទាំងនោះ អាស្រ័យ​ឱប​បត្តិ​ក្នុង​កាលណា សត្វ​ទាំងនោះ អាស្រ័យ​បដិសន្ធិ​ក្នុង​កាលនោះ សត្វ​ទាំង​នោះ អាស្រ័យ​បដិសន្ធិ​ក្នុង​កាលណា សត្វ​ទាំងនោះ​ អាស្រ័យ​ភព​ក្នុង​កាលនោះ សត្វ​ទាំង​នោះ​ អាស្រ័យ​ភព​ក្នុង​កាលណា សត្វ​ទាំងនោះ អាស្រ័យ​សង្សារ​ក្នុង​កាលនោះ​ សត្វ​ទាំង​នោះ អាស្រ័យ​សង្សារ​ក្នុង​កាលណា សត្វ​ទាំងនោះ អាស្រ័យ​វដ្តៈ​ អាស្រ័យ​នៅ ជាប់​នៅ ចូល​ទៅ​ជិតដល់​ លិច​ចុះ ចុះ​ស៊ប់ ក្នុង​កាលនោះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អាស្រ័យ​ជរា ទើប​សម្រេច​យញ្ញៈ​ឡើង។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ​) ​ពួក​មនុស្ស​ណា​នីមួយ គឺ​ឥសី ក្សត្រ និង​ព្រាហ្មណ៍​ជាច្រើន​នាក់​ក្នុង​លោក​នេះ សម្រេច​យញ្ញៈ​ដល់​ទេវតា​ទាំងឡាយ ម្នាល​បុណ្ណ​កៈ ពួក​សត្វ​ទាំងនោះ ប្រាថ្នា​ភាព​នេះ​ អាស្រ័យ​ជរា ទើប​សម្រេច​យញ្ញៈ​ឡើង។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637354361581793924
ទៅកាន់ទំព័រ៖