ព្រះត្រៃបិដក ភាគ ៦៧

[១២៩​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ​) ជន​ទាំងឡាយ​ណា ប្រាថ្នា​សរសើរ (ជាប់ចិត្ត​) បូជា ជាប់ចិត្ត​ក្នុង​កាម ព្រោះ​អាស្រ័យ​លាភ តថាគត​ពោល​ថា ជន​ទាំងនោះ ប្រកប​ក្នុង​បូជា ត្រេកអរ​ក្នុង​ភវ​រាគៈ ឆ្លង​ជាតិ និង​ជរា​មិនបានទេ។

 [១៣០​] អធិប្បាយ​ពាក្យ​ថា ប្រាថ្នា សរសើរ (ជាប់ចិត្ត​) បូជា ត្រង់​ពាក្យ​ថា ប្រាថ្នា គឺ​ប្រាថ្នា​ការបាន​នូវ​រូប ប្រាថ្នា​ការបាន​នូវ​សំឡេង​ ប្រាថ្នា​ការបាន​នូវ​ក្លិន ប្រាថ្នា​ការបាន​នូវ​រស ប្រាថ្នា​ការបាន​នូវ​ផ្សព្វ ប្រាថ្នា​ការបាន​នូវ​កូន ប្រាថ្នា​ការបាន​នូវ​ប្រពន្ធ ប្រាថ្នា​ការបាន​នូវ​ទ្រព្យ​ ប្រាថ្នា​ការបាន​នូវ​យស ប្រាថ្នា​ការបាន​នូវ​ភាពជា​ឥស្សរ ប្រាថ្នា​ការបាន​នូវ​អត្តភាព​ក្នុង​ត្រកូល​ខត្តិយ​មហាសាល ប្រាថ្នា ត្រេកអរ បំណង ស្រលាញ់ នូវ​ការបាន​ចំពោះ​អត្តភាព​ក្នុង​ត្រកូល​នៃ​ព្រាហ្មណ​មហាសាល ក្នុង​ត្រកូល​នៃ​គហបតិ​មហាសាល ក្នុង​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ។បេ។ ក្នុង​ពួក​ទេវតា​ប្រព្រឹត្តទៅ​ក្នុង​ពួក​ព្រហ្ម​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ប្រាថ្នា។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637354363277013436
ទៅកាន់ទំព័រ៖