ព្រះត្រៃបិដក ភាគ ៦៧
[៤៣] (ព្រះមានព្រះភាគត្រាស់ថា) ពាវរីព្រាហ្មណ៍បិទបាំងមុខដោយជិវ្ហាបាន មានឧណ្ណាលោមត្រង់ចន្លោះចិញ្ចើម មានវត្ថុគុយ្ហៈនៅក្នុងស្រោម ម្នាលមាណព អ្នកចូរដឹងយ៉ាងនេះចុះ។
[៤៤] ពួកជនទាំងពួង មិនឮនូវការសួរនីមួយសោះ លុះឮបញ្ហាដែលព្រះមានព្រះភាគព្យាករហើយ ក៏កើតសេចក្តីរីករាយ ប្រណម្យអញ្ជលីគិតផេ្សងៗ ថា
[៤៥] នរណាហ្ន៎ ជាទេវតា ឬជាព្រហ្ម ឬជាព្រះឥន្ទឈ្មោះសុជម្បតិ កាលបើគេសួរប្រស្នាដោយចិត្ត ម្តេចក៏ទ្រង់ឆ្លើយតបប្រស្នានោះបាន។
[៤៦] (អជិតមាណព ទូលសួរដោយចិត្តតទៅទៀតថា) បពិត្រព្រះមានព្រះភាគ ពាវរីពា្រហ្មណ៍សួរនូវក្បាល និងធម៌ធើ្វក្បាលឲ្យធ្លាក់ចុះ សូមព្រះអង្គព្យាករប្រស្នានោះ បពិត្រព្រះអង្គជាឥសី សូមព្រះអង្គកំចាត់បង់នូវកង្ខារបស់យើងទាំងឡាយ។
[៤៧] (ព្រះមានព្រះភាគត្រាស់ថា) អ្នកចូរដឹងថា អវិជ្ជា ជាក្បាល វិជ្ជាដែលប្រកបដោយសទ្ធា សតិ សមាធិ ឆន្ទៈ វីរិយៈ ជាធម៌ធ្វើក្បាលឲ្យធ្លាក់ចុះ។
[៤៨] លំដាប់នោះ (អជិតមាណព) មានបីតិមានកម្លាំងក្លាខ្លាំងកើតហើយ ទើបធ្វើអជិនចម្មាភរណៈ ឆៀងស្មាម្ខាង ក្រាបទៀបព្រះបាទដោយសិរសា ទូលថា។
ID: 637354142542778936
ទៅកាន់ទំព័រ៖