ព្រះត្រៃបិដក ភាគ ៦៧
ជាអ្នកមានរាគៈទៅប្រាសហើយ ឬប្រតិបត្តិដើម្បីបន្ទោបង់រាគៈ ជាអ្នកមានទោសៈទៅប្រាសហើយ ឬប្រតិបត្តិដើម្បីបន្ទោបង់ទោសៈ មានមោហៈទៅប្រាសហើយ ឬប្រតិបត្តិដើម្បីបន្ទោបង់មោហៈ ជាអ្នកបរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយប្រាជ្ញា បរិបូណ៌ដោយវិមុត្តិ បរិបូណ៌ដោយវិមុតិ្តញ្ញាណទស្សនៈ សរសើរទក្ខិណេយ្យបុគ្គល យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា សរសើរ។
ពាក្យថា ជាប់ចិត្ត គឺជាប់ចិត្តត្រង់ការបានរូប ជាប់ចិត្តត្រង់ការបានសំឡេង ជាប់ចិត្តត្រង់ការបានក្លិន ជាប់ចិត្តត្រង់ការបានរស ជាប់ចិត្តត្រង់ការបានផ្សព្វ ជាប់ចិត្តត្រង់ការបានអត្តភាពក្នុងត្រកូលនៃខត្តិយមហាសាល។បេ។ ជាប់ចិត្តត្រង់ការបានអត្តភាពក្នុងពួកទេវតាដែលប្រពឹ្រត្តទៅក្នុងពួកព្រហ្ម ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា សរសើរ ជាប់ចិត្ត។
ពាក្យថា បូជា គឺបូជា ឲ្យលះ បរិច្ចាគនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា សរសើរ ជាប់ចិត្ត បូជា។
ID: 637354363981480113
ទៅកាន់ទំព័រ៖