ព្រះត្រៃបិដក ភាគ ៦៧

ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ​) ជន​ទាំងឡាយ​ណា ប្រាថ្នា សរសើរ (ជាប់ចិត្ត​) លះបង់ ប្រាថ្នា​ចំពោះ​នូវ​កាម ព្រោះ​អាស្រ័យ​លាភ​ តថាគត​ពោល​ថា ជន​ទាំងនោះ ជា​អ្នក​ប្រកប​ក្នុង​ការ​បូជា ត្រេកអរ​ក្នុង​ភវ​រាគៈ ឆ្លង​ជាតិ និង​ជរា​មិនបាន​ទេ។
[១៣៣​] (បុណ្ណ​កៈ​មាន​អាយុ ក្រាបទូល​សួរ​ដូច្នេះ​ថា​) បពិត្រ​ព្រះអង្គ​និរទុក្ខ បើ​ជន​ជា​អ្នក​ប្រកប​ក្នុង​ការ​បូជា​ទាំងនោះ ឆ្លង​ជាតិ និង​ជរា​ដោយ​យ័ញ្ញ​មិនបានទេ បពិត្រ​ព្រះអង្គ​និរទុក្ខ​ តើ​អ្នកណា ក្នុង​ទេវលោក និង​មនុស្សលោក អាច​ឆ្លង​ជាតិ និង​ជរា​បាន ក្នុង​កាល​ឥឡូវនេះ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637354365010362929
ទៅកាន់ទំព័រ៖