ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ គឺពាក្យជាទីស្រឡញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នុ៎ះជាពាក្យសំរាប់ហៅដោយគោរពកោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គនិរទុក្ខ (បើជនទាំងឡាយឆ្លង) ជាតិ និងជរាដោយយ័ញ្ញមិនបានទេ។
[១៣៦] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ តើអ្នកណា ក្នុងទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរាបាន ក្នុងកាលឥឡូវនេះ សេចក្តីថា តើអ្នកណា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឆ្លងចុះ ឆ្លងឡើង ឆ្លងទួទៅ កន្លងព្រម ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈបាន។ ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នុ៎ះជាពាក្យសំរាប់ហៅដោយគោរពកោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គនិរទុក្ខ តើអ្នកណា ក្នុងទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរាបាន ក្នុងកាលឥឡូវនេះ។
ID: 637354365699827200
ទៅកាន់ទំព័រ៖