ព្រះត្រៃបិដក ភាគ ៦៧
[១៤១] អធិប្បាយពាក្យថា តថាគតពោលថា បុគ្គលនោះជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានប្រាថ្នា អាចឆ្លងជាតិ និងជរាបាន ត្រង់ពាក្យថា ជាអ្នកស្ងប់ គឺឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់រាគៈ ឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់ទោសៈ ឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់មោហៈ ឈ្មោះថា អ្នកស្ងប់ អ្នករម្ងាប់ អ្នករម្ងាប់ឈឹង អ្នករំលត់ អ្នករម្ងាប់ចំពោះ ព្រោះស្ងប់ រម្ងាប់ រម្ងាប់ឈឹង រលត់ រំលត់ ទៅប្រាស រម្ងាប់ចំពោះនូវក្រោធ ការចងក្រោធទុក សេចក្តីលុបគុណ ការវាយឫកស្មើ សេចក្តីច្រណែន កំណាញ់ កិច្ចកល សេចក្តីអួតអាង សេចក្តីរឹងត្អឹង ការប្រណាំងប្រជែង មានះ សេចក្តីមើលងាយ សេចក្តីស្រវឹង សេចក្តីប្រហែស កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់។ ពាក្យថា អ្នកកំចាត់បង់ គឺអ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវកាយទុច្ចរិត អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវវចីទុច្ចរិត នូវមនោទុច្ចរិត អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវរាគៈ អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវទោសៈ មោហៈ ក្រោធ
ID: 637354367390046117
ទៅកាន់ទំព័រ៖