ព្រះត្រៃបិដក ភាគ ៦៧
មួយទៀត ការក្រោធ កើតដោយអាការ ១០ គឺក្រោធកើតដោយគិតថា គេបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញ ១ ក្រោធកើតដោយគិតថា គេកំពុងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញ ១ ក្រោធកើតដោយគិតថា គេនឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញ ១ ក្រោធកើតដោយគិតថា គេបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ ១ ថា កំពុងប្រព្រឹត្តអំពើមិនជាប្រយោជន៍ ១ ថា នឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ ១ ក្រោធកើតដោយគិតថា គេបានប្រព្រឹត្តប្រយោជន៍ ១ ថាកំពុងប្រព្រឹត្តប្រយោជន៍ ១ ថានឹងប្រព្រឹត្តប្រយោជន៍ដល់សត្វ និងសង្ខារមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ ១ ឬសេចក្តីក្រោធកើតក្នុងទីមិនគួរ ១។ សេចក្តីគំនុំ ការគុំគួន ការថ្នាំងថ្នាក់ ការតានតឹងនៃចិត្ត សេចក្តីខឹង ការខឹងខ្លាំង ការខឹងក្រៃលែង ទោសៈ ទោសៈខ្លាំង ទោសៈក្រៃលែង ការព្យាបាទនៃចិត្ត ការប្រទូសរ៉ាយក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃការក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃការព្យាបាទ សេចក្តីខឹង ការខឹងខ្លាំង សេចក្តីកាច ការញុំាងទឹកភ្នែកឲ្យហូរធ្លាក់ សេចក្តីមិនរីករាយនៃចិត្តឯណា មានសភាពយ៉ាងនេះ នេះហៅថា ការក្រោធ។ មួយទៀត បណ្ឌិតគប្បីដឹងថា ក្រោធប្រមាណច្រើន និងតិច។
ID: 637354368142331497
ទៅកាន់ទំព័រ៖