ព្រះត្រៃបិដក ភាគ ៦៧

អជិត​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី១​


[៥៣​] (អជិត​មាណព​មាន​អាយុ​ សួរ​ដូច្នេះ​ថា​) លោក​ត្រូវ​អី្វ​បិទបាំង លោក​មិន​ភ្លឺស្វាង​ព្រោះ​ហេតុអ្វី សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ធម៌​អី្វ ថា​ជា​គ្រឿង​លាប​លោក​នោះ អី្វ​ជា​ភ័យ​ធំ​របស់​លោក​នោះ។

 [៥៤​] ពាក្យ​ថា លោក​ត្រូវ​អី្វ​បិទបាំង​ សេ​ចកី្ត​ថា​ និ​រយ​លោក តិរច្ឆាន​លោក បិត្តិវិសយ​លោក មនុស្សលោក ទេវលោក ខន្ធ​លោក ធាតុ​លោក អាយតន​លោក លោក​នេះ​ លោកខាងមុខ ព្រហ្មលោក ព្រមទាំង​ទេវលោក នេះ​ហៅថា លោក។ លោក​នេះ​ត្រូវ​អ្វី​បិទបាំង បិទ​ទាំង​ខាងក្រោម​ បិទ​ទាំង​ខាងលើ បិទ​ភ្ជិត គ្រប ហេតុ​នោះ (លោក​សួរ​ថា​) លោក ត្រូវ​អ្វី​បិទបាំង។
 [៥៥​] ពាក្យ​ថា ដូច្នេះ នៃ​ពាក្យ​ថា អជិ​តៈ​មាន​អាយុ​សួរ​ដូច្នេះ​ គឺជា​ពាក្យ​តបទ ជា​ពាក្យ​ភ្ជាប់​បទ ជា​ពាក្យ​បំពេញ​បទ ជាទី​ប្រជុំ​នៃ​អក្ខរៈ ជា​សេចក្តី​ពីរោះ​ដោយ​ព្យញ្ជនៈ​ ពាក្យ​ថា ដូច្នេះ នុ៎ះ ជាលំដាប់​នៃ​បទ។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់ ជា​ពាក្យ​គោរព​ ពាក្យ​ថា មាន​អាយុ​នុ៎ះ ជា​ពាក្យ​ពោល​ដោយ​គោរព​កោតក្រែង។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637354143529643233
ទៅកាន់ទំព័រ៖