ព្រះត្រៃបិដក ភាគ ៦៧
ព្រះមានព្រះភាគ ឈ្មោះថា មានខ្លួនបានអប់រំហើយ តើដូចម្តេច។ ព្រះមានព្រះភាគ មានព្រះកាយអប់រំហើយ មានសីលអប់រំហើយ មានព្រះទ័យអប់រំហើយ មានប្រាជ្ញាអប់រំហើយ មានសតិប្បដ្ឋានអប់រំហើយ មានសម្មប្បធានអប់រំហើយ មានឥទ្ធិបាទអប់រំហើយ មានឥន្រ្ទិយអប់រំហើយ មានពលៈអប់រំហើយ មានពោជ្ឈង្គអប់រំហើយ មានមគ្គអប់រំហើយ មានកិលេសលះបង់ហើយ មានអកុប្បធម៌ត្រាស់ដឹងហើយ មាននិរោធធើ្វឲ្យជាក់ច្បាស់ហើយ។ ទុក្ខក៏ព្រះមានព្រះភាគនោះ កំណត់ដឹងហើយ សមុទយៈ ទ្រង់លះបង់ហើយ មគ្គ ព្រះអង្គចំរើនហើយ និរោធ ព្រះអង្គធើ្វឲ្យជាក់ច្បាស់ហើយ គុណជាតដែលគប្បីជ្រាបច្បាស់ ព្រះអង្គជា្របច្បាស់ហើយ ធម្មជាតដែលគួរកំណត់ដឹង ព្រះអង្គកំណត់ដឹងហើយ កិលេសជាតដែលត្រូវលះ ព្រះអង្គលះបង់ហើយ គុណជាតដែលត្រូវចំរើន ព្រះអង្គចំរើនហើយ គុណជាតដែលត្រូវធើ្វឲ្យជាក់ច្បាស់ ព្រះអង្គធើ្វឲ្យជាក់ច្បាស់ហើយ។ ព្រះមានព្រះភាគ មិនមែនជាបុគ្គលតូចតាចទេ ជាបុគ្គលធំ ជាបុគ្គលជ្រៅ មានប្រមាណមិនបាន ដែលអ្នកផងស្ទង់មើលបានដោយក្រ មានរតនៈច្រើន ប្រៀបដូចសាគរ ជាបុគ្គលប្រកបដោយឆឡង្គុបេក្ខា។
ID: 637354372522742054
ទៅកាន់ទំព័រ៖