ព្រះត្រៃបិដក ភាគ ៦៧
ព្រះមានព្រះភាគ ទ្រង់មានខ្លួនបានអប់រំហើយ យ៉ាងនេះ ហេតុនោះ ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវវេទ ជាអ្នកមានខ្លួនបានអប់រំហើយ។
[១៤៥] អធិប្បាយពាក្យថា សេចក្តីទុក្ខទាំងនេះ កើតអំពីទីណាហ្ន៎ ត្រង់ពាក្យថា អំពីទីណាហ្ន៎ គឺជាសំនួរចំពោះសេចក្តីសង្ស័យ សំនួរចំពោះសេចក្តីងឿងឆ្ងល់ សំនួរចំពោះហេតុដែលបែកជាចំពាមពីរ សំនួរចំពោះហេតុច្រើនយ៉ាងថា យ៉ាងនេះឬហ្ន៎ មិនមែនទេឬហ្ន៎ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) អំពីណាហ្ន៎។ ពាក្យថា ទុក្ខ បានដល់ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ ទុក្ខក្នុងនរក ទុក្ខក្នុងកំណើតតិរច្ឆាន ទុក្ខក្នុងបិត្តិវិស័យ ទុក្ខជារបស់មនុស្ស ទុក្ខមានការចុះកាន់គភ៌ជាមូល ទុក្ខ មានការតាំងនៅក្នុងគភ៌ជាមូល ទុក្ខមានការចេញចាកគភ៌ជាមូល ទុក្ខដែលជាប់ចំពាក់របស់សត្វកើតហើយ ទុក្ខទាក់ទងអំពីអ្នកដទៃ របស់សត្វដែលកើតហើយ ទុក្ខកើតអំពីការព្យាយាមរបស់ខ្លួន ទុក្ខកើតអំពីការព្យាយាមរបស់បុគ្គលដទៃ ទុក្ខទុក្ខ
(១) សង្ខារទុក្ខ
(២) បរិណាមទុក្ខ
(៣) រោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត
(១) បានដល់ ទុក្ខវេទនា។ (២) ឧបេក្ខាវេទនា។ (៣) សុខវេទនា។ អដ្ឋកថា នាមសុត្តនិទ្ទេស។
ID: 637354375060570762
ទៅកាន់ទំព័រ៖